អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានានៅសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យនិងការិយាល័យគយ និងរដ្ឋាករច្រកបឹងត្រកួន

ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា របស់សាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ,និង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា  របស់ការិយាល័យគយនិងរដ្ឋាករច្រកបឹងត្រកួនខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឯកឧត្តគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តម អ៊ំរាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

លោក លោកអ៊ំចាន់រតនាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យបានធ្វើរបាយការណ៍ដោយគូបញ្ជាក់ថាសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យបានចាប់ផ្តើមសាងសង់នៅថ្ងៃទី 25 ខែមេសាឆ្នាំ 2022 ដែលក្នុងនោះរួមមានអាគាររដ្ឋបាលអគារស្នាក់នៅរបស់មន្ត្រី ប៉ុស្តិ៍សន្តិសុខ រោងម៉ាស៊ីនភ្លើងខ្លោងទ្វារចំណតរថយន្តរូបសំណាក់ព្រះអង្គប្រក់នាគបំពាក់ការិយាល័យសម្ភារៈនិងគ្រឿងសង្ហារឹមអាគាររដ្ឋបាលរួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ដោយឡែកការិយាល័យគយនិងរដ្ឋាករបឹងត្រកួនបានចាប់ផ្ដើមសានសង់នៅថ្ងៃទី 12 ខែឧសភាឆ្នាំ 2023 និងបញ្ចប់នៅថ្ងៃទី 26 ខែធ្នូឆ្នាំ 2024ដែលក្នុងនោះរួមមានអគាររដ្ឋបាលអាគារស្នាក់នៅនិងអាគារអាហារប៉ុស្តិ៍សន្តិសុខរោងម៉ាស៊ីនភ្លើងរួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដើម្បីបម្រើដល់ការត្រួតពិនិត្យទំនិញចេញចូល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យលើកឡើងថា ភារកិច្ចសំខាន់របស់គយ និងរដ្ឋាករ គឺការងារកៀរគរប្រមូលចំណូលពន្ធ ការងារសម្របសម្រួលពាណិជ្ជកម្ម និងការងារចូលរួមចំណែកការពារសន្តិសុខ អធិបតេយ្យ ព្រមទាំងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ជាមួយគ្នានោះ អគ្គបណ្ឌិតសភាចារ្យ ក៏បានជំរុញដល់សាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យនិងមន្ត្រីគយការិយាល័យច្រកបឹងត្រកួនទាំងអស់ត្រូវខិតខំបំពេញភារកិច្ចតួនាទីរបស់ខ្លួនឲ្យបានល្អ ជាពិសេសត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត និងគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញឲ្យការប្រមូលពន្ធជូនរដ្ឋតាមគ្រប់ផែនការ ក៏ដូចជាលើសផែនការ សម្រាប់សេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ បន្តថា ដើម្បីអនុវត្តន៍ការគៀងគរចំណូលឲ្យមានប្រសិទ្ធភាព អង្គភាពសាខាគយ និងរដ្ឋាករទាំងអស់ ជាពិសេសការិយាល័យគយ និងរដ្ឋាករនៅតាមច្រកទ្វារដោយផ្ទាល់ ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍ការងារឲ្យបានល្អ ជាពិសេសការបង្កើនយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ ការរត់ពន្ធខុសច្បាប់ ដើម្បីប្រមូលគៀងគររកចំណូលឲ្យបានកាន់តែច្រើន ពោលគឺពង្រឹងការគ្រប់គ្រង ប្រមូលចំណូលឱ្យអស់សក្តានុពល ដើម្បីប្រមូលចំណូលចូលថវិការជាតិ។សូមជម្រាបថា អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានាទាំងអស់ បានផុសរូបរាងឡើង យ៉ាងប្រណិតតាមស្តង់ដារ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ នឹងជួយបង្កបរិយាកាសការងារកាន់តែល្អ ដល់មន្ត្រីគយ បន្តបំពេញការងារប្រមូលពន្ធកាន់តែល្អថែមទៀត ជាពិសេសជួយពន្លឿនកិច្ចការងារត្រួតពិនិត្យតាមស្តង់ដារ និងធានាបាននូវរាល់ទំនិញត្រឹមត្រូវតាមច្បាប់៕

Screenshot

Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot