អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អញ្ជើញជាអធិបតី ក្នុងពិធីបើក «វេទិកាពន្ធដារកម្ពុជា», ក្រោមប្រធានបទ៖ «ការលើកកម្ពស់អនុលោមភាពសារពើពន្ធ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»
នៅទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារថ្ងៃទី ៥ ខែ កុម្ភៈ គ.ស. ២០២៦អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អញ្ជើញជាអធិបតី ក្នុងពិធីបើក «វេទិកាពន្ធដារកម្ពុជា», ក្រោមប្រធានបទ៖ «ការលើកកម្ពស់អនុលោមភាពសារពើពន្ធ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»។
មានប្រសាសន៍ បើកអង្គវេទិកាពន្ធដារកម្ពុជាអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថាក្នុងរយៈពេលជិត ៣ ទសវត្សរ៍ ចុងក្រោយ, តាមរយៈការខិតខំឥតស្រាកស្រាន្ត និង ការកែទម្រង់មុតស្រួចឥតងាករេ លើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល, ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយជវភាព និង ភាពប្រាកដនិយម របស់ សម្តេចអគ្គមហាសេនាបតី-តេជោ ហ៊ុន សែន, អតីត នាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា, និង ការបន្តវេនដឹកនាំ ដ៏ត្រឹមត្រូវ និង ប៉ិនប្រសប់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហា-បវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នេះ នៃរដ្ឋសភា, កម្ពុជា បន្ដសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើន និង បានផ្លាស់ប្ដូរមុខមាត់ គួរជាទីមោទនៈ ដោយរក្សាបានយ៉ាងគត់មត់ នូវស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព, ព្រមទាំង ធានាបានយ៉ាងរឹងមាំ នូវការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ ។ បន្ថែមលើនេះ, សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងរហ័ស និង បន្តឈរលើមាគ៌ានៃកំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល ទោះបីជាត្រូវបន្តពុះពារជម្នះ នូវបញ្ហាប្រឈម និង ភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាព តំបន់ និង សកល ដោយសារការបន្តប្រឈមមុខខាងភូមិសាស្រ្តនយោបាយកាន់តែស្រួចស្រាល់; ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និង ពាណិជ្ជកម្មអន្តរជាតិ; ការងើបមកវិញនៃនិន្នាការឯកតោភាគីនិយម; ភាពមិនច្បាស់លាស់នៃទស្សនវិស័យកំណើនសេដ្ឋកិច្ច នៃបណ្តាប្រទេស និង តំបន់ ជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា, ការប្រែប្រួលអាកាសធាតុ ។ល។
ក្នុងដំណាក់កាលថ្មីនៃការបន្តខិតខំអភិវឌ្ឍប្រទេស, ចាប់តាំងពីដើមនីតិកាលទី ៧ នេះ នៃរដ្ឋសភា, រាជរដ្ឋាភិបាល បានដាក់ចេញ និង កំពុង ជំរុញអនុវត្ត នូវ យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី ១, ទន្ទឹមគ្នានឹង កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ និង វិធានការគន្លឹះ ចំនួន ៥, សំដៅខិតខំជម្នះឲ្យបាន នូវបញ្ហាប្រឈម និង សម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ និង ដំណាលៗគ្នា ដោយតម្រូវឲ្យរាជរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍ ឲ្យបានទាន់ពេល និង ចំទិសដៅ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ ។ ជាលទ្ធផល, ទោះបីត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ ក្នុងបរិការណ៍សកល ក៏ដូចជា ត្រូវប្រឈមនឹងការរំលោភលើអធិបតេយ្យជាតិ និង បូរណភាពទឹកដី យ៉ាងណាក្តី, ក៏សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា អាចនឹងសម្រេចបានកំណើន ក្នុងរង្វង់ប្រមាណ ៥,២% ក្នុងឆ្នាំ ២០២៥ និង ប្រមាណ ៥% សម្រាប់ឆ្នាំ ២០២៦ នេះ ។ក្នុងរយៈពេលជិត ៣ ទសវត្សរ៍ ចុងក្រោយ, តាមរយៈការខិតខំឥតស្រាកស្រាន្ត និង ការកែទម្រង់មុតស្រួចឥតងាករេ លើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល, ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយជវភាព និង ភាពប្រាកដនិយម របស់ សម្តេចអគ្គមហាសេនាបតី-តេជោ ហ៊ុន សែន, អតីត នាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា, និង ការបន្តវេនដឹកនាំ ដ៏ត្រឹមត្រូវ និង ប៉ិនប្រសប់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហា-បវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នេះ នៃរដ្ឋសភា, កម្ពុជា បន្ដសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើន និង បានផ្លាស់ប្ដូរមុខមាត់ គួរជាទីមោទនៈ ដោយរក្សាបានយ៉ាងគត់មត់ នូវស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព, ព្រមទាំង ធានាបានយ៉ាងរឹងមាំ នូវការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ ។ បន្ថែមលើនេះ, សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងរហ័ស និង បន្តឈរលើមាគ៌ានៃកំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល ទោះបីជាត្រូវបន្តពុះពារជម្នះ នូវបញ្ហាប្រឈម និង ភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាព តំបន់ និង សកល ដោយសារការបន្តប្រឈមមុខខាងភូមិសាស្រ្តនយោបាយកាន់តែស្រួចស្រាល់; ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និង ពាណិជ្ជកម្មអន្តរជាតិ; ការងើបមកវិញនៃនិន្នាការឯកតោភាគីនិយម; ភាពមិនច្បាស់លាស់នៃទស្សនវិស័យកំណើនសេដ្ឋកិច្ច នៃបណ្តាប្រទេស និង តំបន់ ជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា, ការប្រែប្រួលអាកាសធាតុ ។ល។ក្នុងដំណាក់កាលថ្មីនៃការបន្តខិតខំអភិវឌ្ឍប្រទេស, ចាប់តាំងពីដើមនីតិកាលទី ៧ នេះ នៃរដ្ឋសភា, រាជរដ្ឋាភិបាល បានដាក់ចេញ និង កំពុង ជំរុញអនុវត្ត នូវ យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី ១, ទន្ទឹមគ្នានឹង កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ និង វិធានការគន្លឹះ ចំនួន ៥, សំដៅខិតខំជម្នះឲ្យបាន នូវបញ្ហាប្រឈម និង សម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ និង ដំណាលៗគ្នា ដោយតម្រូវឲ្យរាជរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍ ឲ្យបានទាន់ពេល និង ចំទិសដៅ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ ។ ជាលទ្ធផល, ទោះបីត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ ក្នុងបរិការណ៍សកល ក៏ដូចជា ត្រូវប្រឈមនឹងការរំលោភលើអធិបតេយ្យជាតិ និង បូរណភាពទឹកដី យ៉ាងណាក្តី, ក៏សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា អាចនឹងសម្រេចបានកំណើន ក្នុងរង្វង់ប្រមាណ ៥,២% ក្នុងឆ្នាំ ២០២៥ និង ប្រមាណ ៥% សម្រាប់ឆ្នាំ ២០២៦ នេះ ។អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់វអនុសាសន៍មួយចំនួន ជូនថ្នាក់ដឹកនាំ និង មន្រ្តីរាជការពន្ធដារគ្រប់លំដាប់ថ្នាក់ សម្រាប់យកទៅអនុវត្ត ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់, ដោយមានកិច្ចសហការជិតស្និទ្ធ ពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង វិស័យឯកជន, ដូចខាងក្រោម៖
ទី១. ចក្ខុវិស័យ និង លទ្ធផល៖ ខ្ញុំសូមលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទំាងអស់ ដែលបានចូលរួមក្នុង «វេទិកាពន្ធដារកម្ពុជា» ពិភាក្សាផ្លាស់ប្តូរយោបល់, ចែក- រំលែកនូវបទពិសោធ និង ចំណេះដឹង, ក៏ដូចជា ផ្តល់នូវអនុសាសន៍ ឲ្យបានផុសផុល ជាមួយនឹងភាពជាក់ស្តែងនិយម និង ចក្ខុវិស័យច្បាស់លាស់ សំដៅរួមចំណែកពង្រឹងប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព នៃការប្រមូលចំណូលពន្ធជូនរដ្ឋ, ក្នុងស្មារតី «រួមគ្នាគិត, រួមគ្នាធ្វើ និង រួមគ្នាទទួលខុសត្រូវ» ដើម្បីសម្រេចបាន នូវលទ្ធផលជាផ្លែផ្កា ដ៏ត្រចះត្រចង់ តាមការរំពឹងទុក នៃការរៀបចំវេទិកានេះ ។
ទី២. កិច្ចសហប្រតិបត្តិការ និង ភាពជាដៃគូដ៏រឹងមាំ៖ ខ្ញុំសូមជំរុញគ្រប់ភាគីទាំងឡាយ, រួមមាន ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល, វិស័យឯកជន, ដៃគូអភិវឌ្ឍ និង ស្ថាប័នអន្តរជាតិ, បន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និង ភាពជាដៃគូដ៏ស្អិតល្មួត ជាមួយអគ្គនាយកដ្ឋានពន្ធដារ តាមរយៈការពិភាក្សា និង ការផ្លាស់ប្តូរមតិយោបល់, ចំណេះដឹង និង បទពិសោធ ដោយបើកចំហ និង ក្នុងស្មារតីស្ថាបនា ដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និង ពង្រឹងការ-គោរពច្បាប់ និង បទប្បញ្ញត្តិគតិយុត្ត ស្តីពីពន្ធដារ, ជាពិសេស ការចូលរួមបំពេញអនុលោមភាពសារពើពន្ធ ឲ្យបានពេញលេញ ដោយស្ម័គ្រចិត្ត ពីសំណាក់វិស័យ ឯកជន ។
ទី៣. ការកែទម្រង់, ការធ្វើបរិវត្តកម្មឌីជីថល និង ការអភិវឌ្ឍខ្លួន ឲ្យក្លាយជារដ្ឋបាល សារពើពន្ធដ៏ទំនើប និង ឆ្លាតវៃ (Tax Administration 3.0)៖ ខ្ញុំសូមគាំទ្រ និង លើកទឹកចិត្ត អគ្គនាយកដ្ឋានពន្ធដារ ឲ្យបន្តខិតខំធ្វើបរិវត្តកម្មឌីជីថល និង អភិវឌ្ឍខ្លួន ឲ្យក្លាយជាស្ថាប័នឈានមុខគេមួយ ក្នុងចំណោមអង្គភាពនានា ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់នូវបច្ចេក-វិទ្យាទំនើប និង ការធ្វើបរិវត្តកម្មឌីជីថល ស៊ីជម្រៅ និង ទូលំទូលាយ, ដើម្បីលើកកម្ពស់អភិបាលកិច្ច និង ពង្រឹងអនុលោមភាពសារពើពន្ធ សំដៅ, ម្យ៉ាង, ធ្វើឲ្យការបំពេញកាតព្វកិច្ចសារពើពន្ធ របស់វិស័យឯកជន កាន់តែមានភាពងាយ-ស្រួល, ប្រសិទ្ធភាព, ស័ក្ដិសិទ្ធិភាព, តម្លាភាព និង គណនេយ្យភាព; និង ម្យ៉ាងទៀត, បង្កើនចំណូលពន្ធជូនរដ្ឋ ដើម្បីគោលដៅនៃការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យមានសម្ទុះកាន់តែខ្លាំងក្លា, ស្របតាមប្រធានបទនៃ «វេទិកាពន្ធដារកម្ពុជា» របស់យើង, ក៏ដូចជា ស្របតាមទស្សនវិជ្ជា៖ «កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីត នាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា ។ និង
ទី៤. ការកសាងមូលធនមនុស្ស៖ ខ្ញុំសង្កេតឃើញថា, ក្នុងរយៈកាលកន្លងទៅ, អគ្គ- នាយកដ្ឋានពន្ធដារ, វិស័យឯកជន និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ បានរក្សានូវកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការបណ្តុះបណ្តាល និង ការពង្រឹងសមត្ថភាព មូលធនមនុស្ស ស្របតាមការវិវត្តយ៉ាងរហ័សនៃសង្គម-សេដ្ឋកិច្ច, និង និន្នាការ ក្នុងតំបន់ និង លើសកលលោក ។ ក្នុងន័យនេះ, ខ្ញុំសូមលើកទឹកចិត្តដល់គ្រប់ភាគី ពាក់ព័ន្ធ បន្តស្មារតីនៃកិច្ចសហការស្អិតល្មួតនេះ និង សូមយកចិត្តទុកដាក់បន្ថែមទៀត ដល់ការបន្តជំរុញការអភិវឌ្ឍមូលធនមនុស្ស ឲ្យកាន់តែមានសមត្ថភាព, សុចរិតភាព, ក្រមសីលធម៌ និង វិជ្ជាជីវៈ ដើម្បីឆ្លើយតបបានសមស្រប ទៅនឹងសំណូមពរការងារ និង តម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ, ស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១, ដែលចាត់ទុក «មនុស្ស» ជា អាទិភាពគន្លឹះ ទី ១ ។



