អគារលំនៅដ្ឋានចំនួន១២បានខូចខាតជាដំណំ! បន្ទាប់ពីរុស្ស៊ីបានវាយប្រហារដោយម៉ីស៊ីលពេញមួយយប់មិញនេះ មកលើទីក្រុងគៀវប្រទេសអ៊ុយក្រែនសម្លាប់មនុស្ស១២នាក់ និងរបួស៣៣នាក់

ការបាញ់មីស៊ីលរបស់រុស្ស៊ីកាលពីយប់ថ្ងៃព្រហស្បតិ៍នេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់នៅទីក្រុងគៀវ ខណៈដែលការផ្ទុះបានបន្លឺឡើងពាសពេញរដ្ឋធានីអ៊ុយក្រែនពេញមួយយប់ នេះបើយោងតាមអាជ្ញាធរមូលដ្ឋាន។ យោងតាមសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស៣៣នាក់បានរងរបួស។ ការជូនដំណឹងអំពីការវាយប្រហារតាមដែនអាកាសនៅតែសកម្មរហូតដល់ព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ។ ការវាយប្រហារលើទីតាំងចំនួន១២នៅទូទាំងស្រុក Darnytskyi, Sviatoshynskyi និង Solomianskyi នៃទីក្រុងគៀវបានបំផ្លាញអគារលំនៅដ្ឋាន បំផ្លាញមណ្ឌលសុខភាព និងស្ថាប័នអប់រំ។ ក្រុមអ្នកសង្គ្រោះបន្ទាន់បានទៅដល់កន្លែងកើតហេតុ ហើយបានទាញយកមនុស្សចេញពីក្រោមគំនរបាក់បែក។ នៅក្នុងស្រុក Solomianskyi វិញ អគារជាន់ខាងលើពីរជាន់នៃអគារលំនៅដ្ឋាន៩ជាន់ត្រូវបានបំផ្លាញ ហើយអគ្គីភ័យបានឆាបឆេះនៅជាន់ផ្សេងទៀតដែរ។ មនុស្សក៏ជាប់នៅខាងក្នុងអគារលំនៅដ្ឋានចំនួនពីរ និងជម្រកសាលារៀនមួយកន្លែងផងដែរ។ អ្នកស្រី Larysa Bondaruk អាយុ ៦០ ឆ្នាំ អង្គុយនៅលើដី កាន់ឆ្មារបស់គាត់ឈ្មោះ Chanel ដែលត្រូវបានអ្នកពន្លត់អគ្គីភ័យជួយសង្គ្រោះបាន​និយាយ​ទាំង​ទឹកភ្នែក​ថា៖ ចៅប្រុស​របស់​អ្នកជិតខាងគាត់​បាន​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​ហើយ​បាន​ស្លាប់ហើយ។ អាផាតមិន​របស់​គាត់​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ។ គាត់ថា “រ៉ុក្កែត​មួយ​បាន​ធ្លាក់​មក​លើ​ដំបូល។ វា​មាន​សំឡេង​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ ភ្លាមៗ​នោះ កម្ទេចកម្ទី និង​ទ្វារ​ត្រូវ​បាន​ផ្ទុះ​ចេញក្រៅ។ មាន​ផ្សែង​ហុយឡើងជា​ជួរៗ មានភ្លើង​ឆេះ​សន្ធោសន្ធៅ សំឡេង​ស្រែក​យំ និង​ភាព​អស់សង្ឃឹម”។ មនុស្ស​ពីរ​នាក់​ត្រូវស្លាប់​នៅ​ក្នុង​អគារ​របស់​យើង ប៉ុន្តែ​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​វិជ្ជាជីវៈដែរ ខ្ញុំពិតជា​ដឹងគុណ​ពួកគេ​ខ្លាំងណាស់ចំពោះ​រឿង​នេះ។ រុស្ស៊ី​បាន​បង្កើន​ការ​វាយប្រហារ​ដោយ​មីស៊ីល​បាលីស្ទិក​លើ​រដ្ឋធានីអ៊ុយក្រែន ​ដើម្បី​រឹតត្បិត​ស្តុក​ការពារ​ដែនអាកាស​របស់​ទីក្រុង​គៀវ។ ទីក្រុង​គៀវ​មាន​ប្រព័ន្ធ​ការពារមាន​កម្រិត​ខ្ពស់ដែល​អាច​ស្ទាក់ចាប់​ការ​គំរាមកំហែង​ដោយ​មីស៊ីល ខណៈ​ការផ្គត់ផ្គង់​មីស៊ីល​សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក​នៅ​តែ​មាន​ការ​រឹតត្បិត​ជា​បន្តបន្ទាប់។ ប្រធានាធិបតី​អាមេរិក Donald Trump បាន​អនុញ្ញាត​ឲ្យ​អ៊ុយក្រែន​ទទួល​បាន​អាជ្ញាប័ណ្ណ​ដើម្បី​ផលិត​ប្រព័ន្ធ​ការពារ​ដែនអាកាសប្រភេទ Patriot ប៉ុន្តែ​ក្រោយមក​បាន​សម្រេចចិត្តផ្ទុយពីនេះវិញ។ ទន្ទឹមនឹងនោះដែរ អ៊ុយក្រែន​បាន​បង្កើន​យុទ្ធនាការ​វាយប្រហាររយៈ​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន​ប្រឆាំង​នឹង​ឃ្លាំង​អាវុធ កន្លែង​យោធា និង​គោលដៅ​យុទ្ធសាស្ត្រ​ផ្សេងទៀត​នៅក្នុងទឹក​ជ្រៅ​​រុស្ស៊ី ដោយ​ស្វែងរក​ការ​បន្ទាប​សមត្ថភាព​របស់​ទីក្រុង​ដែលតែងតែវាយប្រហារ​មក​លើ​ទឹកដី​អ៊ុយក្រែន៕

សម្រួលអត្ថបទ៖ សុផារិន្ទ