ហេតុការណ៍យន្តហោះ Drone វាយប្រហារលើគោលដៅប៉មទំនាក់ទំនងនៅលើកំពូលភ្នំជិតព្រំដែនប្រទេសអ៊ីរ៉ាក់-អ៊ីរ៉ង់ ប៉ុន្តែមិនបង្ករឱ្យមានមនុស្សរបួសនោះទេ!

យន្តហោះគ្មានមនុស្សបើក ឬ Drone ជាច្រើនគ្រឿងបានវាយប្រហារគោលដៅប៉មទំនាក់ទំនងមួយកន្លែងស្ថិតនៅលើកំពូលភ្នំ Zimnako ក្នុងតំបន់ឃឺដភាគខាងជើងរបស់ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃចន្ទនេះ។ ក្រុមអ្នកស្រុកដែលរស់នៅក្នុងភូមិ Zhalanaw (សាឡាណាវ) នៃស្រុក Darbandikhan (ដាបានឌីខាន់) ខេត្ត Sulaymaniyah (ស៊ូឡៃម៉ានីយ៉ា) បានឃើញហេតុការណ៍នោះដោយផ្ទាល់ភ្នែក និងបានឮសំឡេងវាយប្រហារដោយ Drone នោះដែលមានរយៈពេលជាងមួយម៉ោង។ សាក្សីម្នាក់ដែលមានឈ្មោះថា Hassan Ahmed បានប្រាប់អ្នកយកព័ត៌មានថា៖ ខ្ញុំបានឃើញយន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានវាយប្រហារប៉មទំនាក់ទំនងដែលស្ថិតនៅលើភ្នំ Zimnako។ បន្ទាប់ពីម៉ោង០៨ និង ៣០នាទី ឃើញដូច្នេះខ្ញុំក៏បានអង្គុយចុះ ហើយការវាយប្រហារនោះវាមានរយៈពេលប្រហែលជា២០ ទៅ ៣០នាទី បន្ទាប់មកវាក៏បានវាយប្រហារជាថ្មីម្តងទៀត។ រយៈពេល១ម៉ោងក្រោយមក ក៏មានការវាយប្រហារមួយទៀតបន្ថែមដែរ។ ប្រទេសអ៊ីរ៉ង់បានកំណត់គោលដៅប៉មទំនាក់ទំនងតាមបណ្តោយព្រំដែនជាមួយតំបន់ឃឺដជាងពាក់កណ្តាលស្វយ័តនៅក្នុងប្រទេសអ៊ីរ៉ាក់។ មិនមានរបាយការណ៍អំពីមនុស្សស្លាប់ និងរបួសនោះទេពីការវាយប្រហារទៅលើប៉មទំនាក់ទំនងនៅខេត្តព្រំដែនអ៊ីរ៉ាក់-អ៊ីរ៉ង់៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ