ហេតុការណ៍យន្តហោះដឹកទំនិញ Amazon បានរត់ជ្រុលហួសផ្លូវ Runway នៅអាកាសយានដ្ឋាន Miami សម្លាប់មនុស្ស៥នាក់ភ្លាមៗ
អាជ្ញាធរបាននិយាយថាយន្តហោះដឹកទំនិញ Amazon មួយគ្រឿងបានរត់ចេញចេញពីផ្លូវរត់របស់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Miami កាលពីថ្ងៃអាទិត្យនេះបណ្តាលឲ្យមនុស្សប្រាំនាក់ស្លាប់ ខណៈពេលដែលវាបានបុករថយន្ត ហើយផ្ទុះចេញជាអណ្តាតភ្លើង។ យន្តហោះនេះបានរត់ហួសផ្លូវរត់ ឬ Runway របស់ខ្លួននៅវេលាម៉ោងប្រហែលជា២ រសៀល (ម៉ោងនៅក្នុងស្រុក) បន្ទាប់ពីមកដល់ទីចំណត ក្រោយចាកចេញពី San Juan ប្រទេស Puerto Rico។ មនុស្ស៥នាក់បានស្លាប់ ៣នាក់រងរបួសធ្ងន់ធ្ងរ និងពីរនាក់ទៀតត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយសារមានរបួសស្រាល នេះបើយោងតាមមន្ត្រីនៅ ខោនធី Miami-Dade បានប្រាប់សន្និសីទសារព័ត៌មាន។ លោក Ray Jadallah ប្រធានក្រុមពន្លត់អគ្គីភ័យនៃក្រុមជួយសង្គ្រោះ Miami-Dade បាននិយាយថាមនុស្សមួយចំនួនជាប់នៅក្នុងយានយន្តនៅឡើយទេ។ អ្នកបើកបរយន្តហោះ និងជំនួយការអ្នកបើកយន្តហោះក៏ជាប់នៅក្នុងយន្តហោះនោះផងដែរ។ លោក Jadallah បាននិយាយថា ក្រុមពន្លត់អគ្គីភ័យនៅតែកំពុងដោះស្រាយជាមួយនឹងការលេចធ្លាយប្រេងឥន្ធនៈនៅលើយន្តហោះអស់ជាច្រើនម៉ោងបន្ទាប់ពីការធ្លាក់ចេញពីផ្លូវរត់។ អង្គភាពជួយសង្គ្រោះ Miami-Dade ជាង៦០នាក់បានឆ្លើយតបទៅនឹងករណីយន្តហោះរត់ចេញពីគន្លងផ្លូវនេះ ដោយពួកគេបានមកដល់ ផ្នែកខាងមុខផ្ទុះឆាបឆេះ បាត់ទៅហើយ ខណៈដែលក្រុមការងារបានខិតខំពន្លត់អណ្តាតភ្លើង និងវាយតម្លៃពីស្ថានភាពអ្នករបួសដែរ។ យោងតាមរូបភាពពីកន្លែងកើតហេតុបានឲ្យដឹងថាយន្តហោះក្រុមហ៊ុម Prime Air មួយគ្រឿងនេះគឺបានឈប់នៅក្បែរផ្លូវមួយក្បែររថយន្តដឹកទំនិញពីរគ្រឿង ហើយពោះយន្តហោះនេះហាក់ដូចជាដេកសណ្តូកលើរថយន្តដឹកទំនិញបាត់ទៅហើយ ព្រោះវាហ្នឹងថ្កល់ដដែលទោះបីជាមានភ្លើងឆេះក៏ដោយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



