ហេតុការណ៍ភ្លើងឆេះព្រៃនៅជិតទីក្រុង Jerusalem ប្រទេសអ៊ីស្រាអែល បង្ខំឲ្យអាជ្ញាធរបិទផ្លូវហាយវេដ៏សំខាន់មួយខ្សែ

ក្រុមអ្នកពន្លត់អគ្គីភ័យបានធ្វើសកម្មភាពពន្លត់ភ្លើងឆេះព្រៃដែលបានផ្ទុះឡើងកាលពីល្ងាចថ្ងៃពុធនេះនៅជិតផ្លូវហាយវេដ៏សំខាន់មួយនៅជាយក្រុងយេរូសាឡឹម ប្រទេសអ៊ីស្រាអែល។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះបីគ្រឿងដែលមកពីប្រទេសអ៊ីតាលី និងប្រទេសក្រូអាតស៊ីនឹងមកដល់អ៊ីស្រាអែលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីជួយបន្តកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងកម្លាំងភ្លើងឆាបឆេះដ៏សន្ធោសន្ធៅនោះ។ ឧទ្ធម្ភាគចក្រទាំងនោះត្រូវបានគេមើលឃើញថាបានហោះពីលើព្រៃក្រាស់ឆ្លើយតបនឹងឧបទ្ទវហេតុនោះ។ ចំណែកសេវាសង្គ្រោះបន្ទាន់ Magen David Adom បាននិយាយថាមនុស្ស១២នាក់ត្រូវបានគេជម្លៀសទៅកាន់មន្ទីរពេទ្យ ដែលភាគច្រើនទទួលរងឥទ្ធិលពលពីការស្រូបផ្សែងព្រៃ ហើយមនុស្ស១០នាក់ផ្សេងទៀតត្រូវគេយកមកព្យាបាលនៅនឹងកន្លែងដែរ។ យោងតាមរូបភាពខ្សែវីដេអូបានបង្ហាញមានរថយន្តពីទៅបីគ្រឿងបានជាប់គាំងក្បែរទីតាំងភ្លើងឆេះ ដោយសារតែអណ្តាតភ្លើងបានបន្តរាលដាលពាសពេញតំបន់នោះដែរ ហើយផ្លូវហាយវេដ៏សំខាន់មួយផ្សេងទៀតដែលស្ថិតនៅជិតក្រុងយេរូសាឡឹមត្រូវបិទខ្ទប់។ មិនតែប៉ុណ្ណោះប៉ូលិសបានរាយការណ៍ថា ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់ភ្លើងឆេះព្រោះនោះ ត្រូវបានគេជម្លៀសចេញជាបន្ទាន់ដើម្បីសុវត្ថិភាពពួកគេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ