ស្របពេលដែលរុស្ស៊ីវាយប្រហារគោលដៅយោធាអ៊ុយក្រែនជាច្រើនកន្លែង! អ៊ុយក្រែនអះអាងថាបានបាញ់ទម្លាក់យន្តហោះ Drone របស់រុស្ស៊ីបានចំនួន១៧៨គ្រឿងវិញ

កាលពីយប់ថ្ងៃអង្គារនេះរុស្ស៊ីបានបន្តការវាយប្រហាររបស់ខ្លួនទៅលើមូលដ្ឋានយោធារបស់អ៊ុយក្រែន ខណៈដែលអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះឌ្រូនរបស់រុស្ស៊ីចំនួន១៧៨គ្រឿងវិញទុកជាការសងសឹក។ យោងតាមសេចក្តីជូនដំណឹងប្រចាំថ្ងៃរបស់ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថាកងកម្លាំងរបស់ខ្លួនបានវាយប្រហារទៅលើទីតាំងយោធារបស់អ៊ុយក្រែននៅក្នុងតំបន់ Sumy  Kharkiv និង Donetsk ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ! នឹងបានបំផ្លាញស្ថានីយ៍បំពាក់ឧបករណ៍អេឡិចត្រូនិច កន្លែងតម្លើងរ៉ាដា និងឃ្លាំងរំសេវជាច្រើនកន្លែងផងដែរ។ អង្គភាពការពារផ្លូវអាកាសរបស់រុស្ស៊ីក៏ស្ទាក់ចាប់អាវុធរបស់អ៊ុយក្រែនចំនួន៧គ្រាប់ដែរ ដោយក្នុងនោះមានគ្រាប់ប្រភេទ HIMARS ចំនួន១គ្រាប់ និងយន្តហោះឌ្រូនចំនួន១០៣គ្រឿងផ្សេងទៀត។ ជាងនេះទៅទៀតកងកម្លាំងអ៊ុយក្រែនបានប្រកាសនៅថ្ងៃអង្គារដូចគ្នាថា៖ ពួកគេបានចាប់ខ្លួនកងភ្នាក់ងាររុស្ស៊ីចំនួន៦នាក់ អំឡុងពេលដែលពួកគេរៀបចំគម្រោងវាយប្រហារលើគោលដៅយោធារបស់អ៊ុយក្រែននោះ។ស្របពេលដែលភាពតានតឹងផ្នែកការទូតបានកើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចេញសេចក្តីព្រមានកំណត់រយៈពេល៥០ថ្ងៃ សម្រាប់ការចរចាសន្តិភាព ហើយបញ្ជាក់ថាប្រសិនបើមិនអនុវត្តន៍ទេ នឹងមានការដាក់ពន្ធគយធ្ងន់ទៅៗលើរុស្សី។ ចំណែករដ្ឋលេខាធិការរងការបរទេសរបស់រុស្ស៊ី លោក Sergey Ryabkov បានបដិសេធសំណើនេះភ្លាមដោយចាត់ទុកថា “មិនអាចទទួលយកបាន” ទោះបីជាលោកបានបញ្ជាក់ថារុស្ស៊ីតែងតែបើកចិត្តទូលាយសម្រាប់ការចរចាច្រើនដង។ ប៉ុន្តែក្រោយមកលោក Trump បានបញ្ជាក់ថា៖ អ៊ុយក្រែនមិនគួរវាយប្រហារម៉ូស្គូ (Moscow) ឡើយ ហើយសហរដ្ឋអាមេរិកក៏មិនគួរផ្ដល់អាវុធរយៈចំងាយឆ្ងាយដល់អ៊ុយក្រែនដែរ ដែលផ្ទុយនឹងរបាយការណ៍មុនៗដែលលោកធ្លាប់បានលើកទឹកចិត្តឲ្យវាយប្រហារទៅក្នុងដែនដីរុស្ស៊ីនោះ៕ 

សម្រួលអត្ថបទ៖ ឡុង បញ្ញា