ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC)

ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានរៀបចំ ព្រឹត្តិការណ៍ដើម្បីអបអរសាទរទិវាកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ដោយមានការអញ្ជើញជាអធិបតីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងឯកឧត្ដមVanlalvawna Bawitlung ឯកអគ្គរដ្ឋប្រចាំរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះបានបង្ហាញពីការ ប្តេជ្ញាចិត្តរបស់ឥណ្ឌាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការពង្រឹងទំនាក់ទំនងជាមួយ ប្រទេសកម្ពុជា ដោយបង្ហាញពីឥទ្ធិពលយ៉ាងជ្រាលជ្រៅនៃគំនិតផ្តួចផ្តើមវគ្គបណ្តុះបណ្តាលក្រោមកម្មវិធី ITEC ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្ដមVanlalvawna Bawitlung ឯកអគ្គរដ្ឋប្រចាំកម្ពុជា បានមានប្រសាសន៍ថា កម្មវិធី ITEC ជាវេទិកាពង្រឹងសមត្ថភាពរបស់ក្រសួងកិច្ចការបរទេសរដ្ឋាភិបាលឥណ្ឌា និងជាក្របខ័ណ្ឌស្ថាប័ន ដ៏ចំណាស់បំផុតមួយសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។ ទស្សនវិជ្ជារបស់កម្មវិធី ITEC គឺថា “Vasudhaiva Kutumbakam” ដែលជាជំនឿជឿជាក់ថា ពិភពលោកគឺជាគ្រួសារមួយ។

ឯកឧត្ដមVanlalvawna Bawitlung បានបន្តថាកម្មវិធី ITEC ផ្តល់ឱកាសបណ្តុះបណ្តាល ដោយផ្ទាល់ ដែលផ្តល់ការឧប្បត្ថម្ភលេញសម្រាប់ អ្នកចូលរួមជាង 12000 ជារៀងរាល់ឆ្នាំ តាមរយៈ វគ្គបណ្តុះបណ្តាលជាង 300 ដែលធ្វើឡើងដោយស្ថាប័នធំៗជាង 120 នៅក្នុងប្រទេសឥណ្ឌា។ រហូតមកដល់ពេលនេះ មន្ត្រីជាង 225,000 នាក់មកពីជាង 160 ប្រទេសត្រូវបានបណ្តុះបណ្តាលក្នុង វិស័យស៊ីវិល និងការពារជាតិ ក្រោមគំនិតផ្តួចផ្តើមនេះ។ ប្រព័ន្ធអត្រាពន្ធ GST នឹងនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធអត្រាសនិទានកម្ម និង បង្កើនភាពងាយស្រួលនៃការធ្វើអាជីវកម្ម។ ចំណុចសំខាន់នៃកំណែទម្រង់គឺការផ្លាស់ប្តូរពីប្រព័ន្ធដែលមាន ច្រើនកម្រិត ដែលមានរហូតដល់ 5 ប្រព័ន្ធអត្រាពន្ធផ្សេងគ្នាទៅជា រចនាសម្ព័ន្ធពីរប្រភេទ ដែលមានភាពងាយស្រួលជាងមុនគឺ អត្រាពន្ធ 5% និង 18% ជាមួយនឹងអត្រាពន្ធបន្ថែម 40% សម្រាប់ទំនិញប្រណីត និងទំនិញមួយចំនួនទៀតដូចស្រា និងបារីជាដើម។

ឯកឧត្ដមសង្ឃឹមថា តាមរយៈកម្មវិធី ITEC ឥណ្ឌាផ្តល់ជំនួយបច្ចេកទេស និងវគ្គបណ្តុះបណ្តាលក្នុងវិស័យផ្សេងៗ រួមមាន IT ធនាគារ រដ្ឋបាល និង សវនកម្ម ក្នុងចំណោមផ្នែកផ្សេងៗទៀត។ កម្មវិធី បណ្តុះបណ្តាលនេះ ផ្តល់ជូនដល់ទាំងមន្ត្រីស៊ីវិល និងមន្ត្រី និងទាហានមកពីក្រសួងការពារជាតិ ហើយរដ្ឋាភិបាលឥណ្ឌា ជាអ្នកទទួលរាប់រងលើការចំណាយ ទាំងអស់ទាក់ទងនឹងថ្លៃសំបុត្រយន្តហោះអន្តរជាតិ ទៅវិញទៅមក និងកន្លែងស្នាក់នៅសម្រាប់បេក្ខជនដែលត្រូវ បានជ្រើសរើស។ ចាប់តាំងពីការចាប់ផ្តើមកម្មវិធី ITEC មក នៅក្នុងប្រទេសកម្ពុជា មន្ត្រីកម្ពុជាប្រមាណជាង 3000 នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗ ក្រោម កម្មវិធី ITEC ។ កាលពីឆ្នាំមុន មន្ត្រីកម្ពុជាសរុបចំនួន 294 នាក់បានចូលរួមក្នុង កម្មវិធីនេះ៕