ស្ថានទូតចិនប្រចាំនៅអ៊ីរ៉ង់ត្រៀមជម្លៀសពលរដ្ឋខ្លួនចេញដោយសារជម្លោះបាញ់ប្រហារគ្នារវាងអ៊ីស្រាអែល-អ៊ីរ៉ង់

អ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តវាយប្រហារគ្នាយ៉ាងសាហាវទៅវិញទៅមកជាច្រើនថ្ងៃជាប់គ្នា ដោយគ្មានសញ្ញាថានឹងឈប់ការបាញ់នោះឡើយ។ ក្រសួងការបរទេសចិនបានថ្លែងថា បណ្ដាក្រសួងស្ថានកុងស៊ុលនិងនាយកដ្ឋានមួយចំនួនៗ កំពុងប្រឹងប្រែងគ្រប់វិធីក្នុងការការពារសុវត្ថិភាពប្រជាជនចិននៅអ៊ីរ៉ង់ និងអ៊ីស្រាអែល ហើយក៏កំពុងរៀបចំជម្លៀសប្រជាជនយ៉ាងឆាប់រហ័សផងដែរ។
យោងតាមលោក Wang Boyang អនុរដ្ឋលេខាធិការជាន់ខ្ពស់នៃសហព័ន្ធជនចិននៅក្រៅប្រទេសប្រចាំអ៊ីរ៉ង់ បាននិយាយថា៖ ជនជាតិចិនដែលបានធ្វើដំណើរចេញពីដីអ៊ីរ៉ង់ ត្រូវតែឆ្លងកាត់កំពង់ផែ Astara ដើម្បីទៅប្រទេសអាហ្សាក់បៃហ្សង់។
លោក Wang បានបន្តទៀតថា៖ ប្រហែលមានជនជាតិចិនប្រមាណ៣០០នាក់កំពុងរង់ចាំនៅកំពង់ផែកាលពីថ្ងៃអង្គារកន្លងទៅដែរ។
សម្រួលអត្ថបទ៖ ឡុង បញ្ញា