សៀវភៅស្នាដៃនិពន្ធរបស់ ឯកឧត្ដមបណ្ឌិត ឆាយ សុផល ចំនួន៥ពាន់ច្បាប់ បានចែកជូនអ្នកសារព័ត៌មាន ក្នុងទិវាសេរីភាពសារព័ត៌មាន ឆ្នាំ២០២៥

ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០២៥នេះ ត្រូវ បានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ០៣ ឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល CCIC ជ្រោយចង្វា។

ឆ្លៀតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៥ នេះ ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅជើងចាស់ បានរៀបចំផ្ដល់សៀវចំនួន ៥.០០០ច្បាប់ ដល់អ្នកសារព័ត៌មានដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។

សូមបញ្ជាក់ថាសៀវភៅដែលបានចែកជូនមានដូចជា

១.សៀវភៅ កូនប្រុសច្បងនាយករដ្ឋមន្រ្តី ដំណើរឆ្ពោះទៅបន្តវេន

២.សៀវភៅ ពេជ ចន្ទមុន្នី ភរិយា នាយករដ្ឋមន្រ្តីនៃកម្ពុជា

៣.បងប្អូនទាំង៣ ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន។

ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០២៥នេះប្រធានបទ «ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ ក្លាហាន: ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាព សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ»៕