សូមប្រុងប្រយ័ត្ន! មានអ្នកដំណើរជាង១៤០នាក់នៅលើកប៉ាល់ត្រូវធ្វើចត្តាឡីស័កលើផ្ទៃសមុទ្រ មិនអាចចត មិនអាចចាកចេញ បន្ទាប់ពីមានមនុស្ស៣នាក់ស្លាប់ដោយឆ្លងមេរោគថ្មីដ៏កម្រឈ្មោះ Hantavirus
កប៉ាល់ MV Hondius ដែលជាកប៉ាល់បែបកំសាន្តរបស់ប្រទេសហូឡង់ និងកំពុងស្ថិតនៅលើផ្ទៃសមុទ្រ ខណៈដែលខ្លួនកំពុងផ្ទុះឆ្លងមេរោគដ៏កម្រមួយ នៅតែសំចតលើផ្ទៃឆ្នេរសមុទ្រ Cape Verde ដដែលសម្រាប់ការធ្វើចត្តាឡីស័ក ជាមួយអ្នកដំណើរជាង១៤០នាក់។ អ្នកដំណើរ៣នាក់បានស្លាប់ និងយ៉ាងហោចណាស់មនុស្ស៤នាក់បានបន្តឈឺនៅលើកប៉ាល់នេះ ដែលមន្ត្រីសុខាភិបាលបាននិយាយថា វាជាករណីផ្ទុះឡើងនៃមេរោគប្រភេទថ្មី hantavirus ដែលជាធម្មតាវារីករាលដាលដោយសារស្រូបខ្យល់លាមកសត្វកណ្ដុរចូលដែលមានមេរោគស្រាប់។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានឱ្យដឹងថា មេរោគ Hantavirus គឺជាមេរោគដែលជាធម្មតាឆ្លងតាមរយៈសត្វកណ្ដុរ ដែលអាចបណ្តាលឱ្យមានការឆ្លងមេរោគសួតធ្ងន់ធ្ងរ និងជួនកាលបណ្តាលឱ្យស្លាប់ក្រោយពីឆ្លងរយៈពេល២សប្តាហ៍ និង មិនទាន់មានវ៉ាក់សាំងព្យាបាល ឬ ការពារវានៅឡើយទេ។អង្គការសុខភាពពិភពលោកបាននិយាយថា អ្នកដំណើរកំពុងទាំងអស់ត្រូវដាក់ឱ្យនៅដាច់ដោយឡែក មិនអាចឡើងគោក ឬ សំចតបានទេនៅពេលនេះ។ Oceanwide Expeditions ដែលជាក្រុមហ៊ុនបានដំណើរការលើកប៉ាល់កំសាន្តនេះ បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា យន្តហោះឯកទេសពីរគ្រឿងបានហោះហើរទៅកាន់ឆ្នេរ Cape Verde ដើម្បីជម្លៀសមនុស្សពីរនាក់ដែលត្រូវការការថែទាំសុខភាពជាបន្ទាន់ និងមនុស្សម្នាក់ដែលកំពុងធ្វើដំណើរជាមួយស្ត្រីជនជាតិអាល្លឺម៉ង់ម្នាក់ដែលបានស្លាប់នៅលើកប៉ាល់កាលពីថ្ងៃសៅរ៍ ដើម្បីចៀសវាងការមេរោគឆាប់រហ័ស។ ពួកគេត្រូវនាំទៅកាន់ប្រទេសហូឡង់ ទោះបីជាពេលវេលាពិតប្រាកនៃការសង្រ្គោះវាមិនទាន់ច្បាស់ភ្លាមៗក៏ដោយ។ នៅពេលដែលការជម្លៀសអ្នកជំងឺចេញ កប៉ាល់នេះមានគម្រោងធ្វើដំណើរទៅកាន់កោះ Canary ទាំង Gran Canaria ឬ Tenerife ដែលជាដំណើរកម្សាន្តប្រហែល៣ថ្ងៃ ដែលក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយបន្ថែមថា “ការពិភាក្សាកំពុងបន្តជាមួយអាជ្ញាធរពាក់ព័ន្ធ។ មន្ត្រីសុខាភិបាលអេស្ប៉ាញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មុននេះថា ពួកគេកំពុងតាមដាន ហើយថា “កំពង់ផែដែលសមស្របបំផុតដើម្បីឲ្យកប៉ាល់នេះចតនឹងត្រូវសម្រេច។ រហូតមកដល់ពេលនោះ ក្រសួងសុខាភិបាលនឹងមិនអនុម័តការសម្រេចចិត្តណាមួយឡើយ ដូចដែលយើងបានជូនដំណឹងដល់អង្គការសុខភាពពិភពលោក”។ កប៉ាល់ MV Hondius ដែលបានធ្វើដំណើរកម្សាន្តតាមសមុទ្រប៉ូលរយៈពេលមួយសប្តាហ៍ បានចេញដំណើរកាលពីថ្ងៃទី ១ខែមេសា ពីប្រទេសអាហ្សង់ទីន ទៅកាន់ទ្វីបអង់តាក់ទិក និងកោះដាច់ស្រយាលជាច្រើននៅអាត្លង់ទិកខាងត្បូង។ លោកស្រី Helene Goessaert ជាអ្នកដំណើរនៃនាវាទេសចរណ៍មួយគ្រឿងនេះនិងកំពុងស្ថិតនៅចំចំណុចកណ្តាលនៃករណីផ្ទុះឡើងនៃវីរុសដ៏កម្រ hantavirus បាននិយាយថា បរិយាកាសនៅលើនាវាគឺ «ល្អគួរសមមិនមានអ្វីខុសប្លែកទេ» ទោះបីពួកគេស្ថិតក្នុងកាលៈទេសៈលំបាកក្តី។ លោកស្រីបាននិយាយថា «យើងពិតជាព្រួយបារម្ភអំពីអ្នកដំណើរ២នាក់របស់យើងដែលឈឺ ហើយនៅតែមិនត្រូវបានអនុញ្ញាតឱ្យចុះចេញពីលើនាវាដដែល»។ ពួកគេមិនត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកទេ ប៉ុន្តែត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក និងរក្សាគម្លាតសង្គម។ លោកស្រីបានពន្យល់ពីការភ្ញាក់ផ្អើលដំបូងចំពោះដំណោះស្រាយជាមួយនឹងដំណឹងពីករណីមានមនុស្សស្លាប់ជាអ្នកដំណើរដូចគ្នា ពីវីរុសដ៏កម្រនេះ។ កប៉ាល់មិនអាចចូលចតទីកន្លែងណាបាន អ្នកដំណើរទាំងអស់ក៏មិនអាចចាកចេញបាន ដូច្នេះគឺយើងមិនអាចធ្វើអ្វីបានទាំងអស់ ក្រៅពីការង់ចាំ»។ មន្ត្រីនៅក្នុងរដ្ឋធានី Praia របស់ទីក្រុងកំពង់ផែ Cape Verde ដែលជាទីក្រុងដែលមានប្រជាជនតិចជាង ២សែននាក់ បាននិយាយថា ពួកគេបានបង្កើនពិធីសារសុវត្ថិភាព ពិធីសារអនាម័យ ជាពិសេសនៅជិតកំពង់ផែ ដើម្បីបង្ការប្រឆាំងនឹងជំងឺដែលឆ្លងពីសត្វកណ្ដុរនេះ ដែលជាធម្មតាមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ ទោះបីជាអាជ្ញាធរសុខាភិបាលនិយាយថាវាអាចទៅរួចក៏ដោយ។
សម្រួលអត្ថបទ៖សុផារិន្ទ



