សុន្ទរកថារបស់លោក Donald Trump ស្តីពីការប្រយុទ្ធនឹងបញ្ហា អតិផរណាបានប្រែក្លាយទៅជាភាពត្អូញត្អែររបស់ជនអន្តោប្រវេសន៍មកពីប្រទេសដែលមានឧក្រិដ្ឋកម្មច្រើន
នៅក្នុងដំណើរឆ្ពោះទៅកាន់រដ្ឋ Pennsylvania កាលពីថ្ងៃអង្គារនេះលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានព្យាយាមសង្កត់ធ្ងន់លើការផ្តោតអារម្មណ៍របស់លោកជាសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងបញ្ហាអតិផរណា ប៉ុន្តែបញ្ហាដែលបានបំផ្លាញប្រជាប្រិយភាពរបស់លោកគឺមិនអាចទាក់ទាញការចាប់អារម្មណ៍ពេញលេញនៅឡើយបានទេ។ ប្រធានាធិបតី Trump បានប្រាប់ក្រុមមនុស្សជាអ្នកគាំទ្រដែលបានមកប្រមូលផ្តុំគ្នានៅទីតាំងកាស៊ីណូនិងរមណីយដ្ឋានដ៏ល្បីមួយក្នុងទីក្រុង Mount Pocono ទៀតថា៖ បញ្ហាអតិផរណាលែងជាបញ្ហាទៀតហើយ ហើយលោកបន្ថែមថាក្រុមប្រជាធិបតេយ្យបានប្រើពាក្យថា «លទ្ធភាពទិញ» ជា «ការបោកប្រាស់» ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់លោកដែរ។ ប៉ុន្តែជាការកត់សម្គាល់គឺលោកក៏ធ្លាប់បានទទួលនូវភាពត្អូញត្អែរកាលពីលើកដំបូងដែរនៅពីក្រោយទ្វារបិទជិតក្នុងអាណត្តិដំបូងរបស់លោកក្នុងឆ្នាំ២០១៨ ដែរ— ហើយក្រោយមកលោកក៏បានបដិសេធដោយការចោទនិងសួរថាហេតុអ្វីបានជាសហរដ្ឋអាមេរិកមិនមានជនអន្តោប្រវេសន៍មកពី Scandinavia បន្ថែមទៀត? «ហេតុអ្វីបានជាយើងទទួលយកតែមនុស្សមកពីប្រទេសដែលមានតែភាពអសន្តិសុខច្រើនជាង?» នេះជាអ្វីដែលលោក Trump បានបញ្ជាក់នៅលើវេទិកាជួបជុំ។ សំណួរសួរទៀតថា «ហេតុអ្វីបានជាយើងមិនអាចមានមនុស្សមួយចំនួនមកពីប្រទេសន័រវេស ស៊ុយអែត ដែលសូម្បីតែវាគ្រាន់ជាចំនួនតូចប៉ុណ្ណោះនោះ?» លោក Trump បានបញ្ជាក់ថា៖ លោកជំទាស់នឹងការទទួលយកជនអន្តោប្រវេសន៍មកពី «តំបន់ខ្លះដែលវាប្រៀបដូចជារណ្តៅនៃឋាននរក មានដូចជាមកពីប្រទេសអាហ្វហ្គានីស្ថាន ហៃទី សូម៉ាលី និងប្រទេសជាច្រើនទៀត» ព្រោះកន្លែងទាំងនោះ «វាជាកន្លែងដ៏មានគ្រោះមហន្តរាយមួយមែនទេ? ត្រឹមត្រូវព្រោះវា កខ្វក់ គួរឲ្យស្អប់ខ្ពើម និងពោរពេញដោយឧក្រិដ្ឋកម្មថែមទៀតផង»។ ការជួបជុំគ្នានៅថ្ងៃអង្គារនេះក្នុងរដ្ឋដែលមានការប្រកួតប្រជែងខ្លាំង និងមានសមាជិកសភាដែលនិយមប្រកួតប្រជែងគ្នាខ្លាំងដែរ ប៉ុន្តែវាគឺជាព្រឹត្តិការណ៍ផ្លូវការរបស់សេតវិមាន ប៉ុន្តែវាហាក់ដូចជាការជួបជុំគ្នាដ៏សំខាន់មួយរបស់លោក Trump ផងដែរ ដែលប្រធានរដ្ឋបាលបុគ្គលិករបស់លោកបាននិយាយថា៖ លោកTrump នឹងប្រារព្ធវាឡើងជាប្រចាំឆ្នាំមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំក្រោយមកដល់ ដែលវាអាចទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់មកក្នុងបន្ទប់ប្រជុំរបស់មជ្ឈមណ្ឌលសន្និសីទនៅ Mount Airy Casino Resort ក្នុងទីក្រុង Mount Pocono ជាទីក្រុងតូចមួយដែលមានប្រជាជនមកចូលរួមប្រហែលជា៣០០០នាក់ដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



