សិស្សានុសិស្ស ១៦ក្រុម ចូលរួមប្រកួតវគ្គផ្តាច់ព្រ័តកកម្មវិធី ប្រកួតជជែកដេញដោលយុវជនថ្នាក់ខេត្តឆ្នាំ២០២៥ ក្រោមប្រធានបទ “គ្រឹះស្ថានសិក្សាសាធា រណ: មានការអភិវឌ្ឍ”
សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យា ល័យ ហ៊ុន សែន បឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុចំនួន ១៦ក្រុម បានចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្តនៃកម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ខេត្តឆ្នាំ២០២៥ ក្រោមប្រធានបទ “គ្រឹះ ស្ថានសិក្សាសាធារណ: មានការអភិវឌ្ឍ” ដែលធ្វើឡើងព្រឹកថ្ងៃសុក្រទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ។
លោកស្រី អ៊ុច សោភា ប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹដឹងថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៥ មានសិស្សានុសិស្សចូលរួមប្រកួត១៦ក្រុម សរុបបេក្ខជនចំនួន ៨០នាក់ ស្រី ៦២នាក់ គ្រូបង្វឹក និងគ្រូដឹកនាំចំនួន ៣២នាក់ នាយក នាយិកា ចំនួន ១២នាក់ ហើយជាលទ្ធផល នៃការប្រកួតប្រជែងដេញដោលវគ្គផ្តាច់ព្រ័ត្រយុវជនថ្នាក់ខេត្តឆ្នាំ ២០២៥ នាពេលនេះ វិទ្យាល័យតេជោ ហ៊ុន សែនបឹងតាព្រហ្ម (ក្រុមស្រប) ប្រកួតជាមួយវិទ្យាល័យ ហ៊ុន សែន វាលរេញ (ក្រុមបដិសេធ) ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្ត បានថ្លែងថាវេទិកាជជែកដេញដោលយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៥ (វគ្គផ្តាច់ព្រ័ត្រ) បេក្ខជនបានខិតខំបញ្ចេញសមត្ថភាធ្វើបានល្អជាមោទនភាពសម្រាប់យុវជជនជំនាន់ក្រោយដែលមានសមត្ថភាព ជាធនធានរបស់ខេត្ត ទន្ទឹមនឹងការបញ្ចេញមតិល្អៗក្មួយត្រូវតែកែលម្អនូវចំណុចខ្វះខាតរបស់ខ្លួន និងក្រុមរបស់យើងក្នុងការចូលរួមប្រកួតដណ្តើមជ័យលាភីជូនសាលា ឪពុកម្តាយរបស់យើង ហើយក្រុមដែលទទួលបានជ័យ លាភីត្រូវខិតខំបន្ថែមទៀត ដើម្បីចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ ។ ឯកឧត្តម ក៏បានធ្វើការណែនាំឱ្យមមន្ទីរអប់រំបន្តរៀបចំកម្មវិធីនេះនៅឆ្នាំខាងមុខ ដើម្បីយុវជនបានបញ្ចេញគំនិតថ្មីៗ និងឥរិយាបទ ការស្រាវជ្រាវទាក់ទងនឹងប្រធានបទដែលមានប្រទាក់ ក្រឡាគ្នា ហើយបេក្ខជនដែលបានចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រសម្រាប់ខេត្តព្រះសីហនុ ត្រូវក្លាហានក្នុងការបញ្ចេញមតិ ដើម្បីពង្រឹងភាពក្លាហានរបស់ក្មួយៗត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមប្រកួត រកវីធីសាស្ត្រថ្មីៗ បង្កើននូវចំណេះដឹង ចំណេះធ្វើ ជំនាញ ពិសេសបំបាត់ភាពភ័យក្លាច ដើម្បីឈានទៅទទួលជ័យលាភី ។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា សម្តេចធិបតីបានបញ្ចាក់ថា ១.ប្រជាជាតិខ្លាំង អោយតម្លៃទៅលើប្រជាពលរដ្ឋឪស្សាការសិក្សាស្រាវជ្រាវ ២.ប្រទេសជាតិខ្លាំង ដោយសារប្រជាពលរដ្ឋឪ្យតម្លៃទៅលើការ សិក្សា និងឧស្សាធ្វើការងារ ៣.ប្រទេសជាតិខ្លាំង ដោយសារប្រជាពលរដ្ឋពូកែធ្វើ ឧស្សាព្យាយាម ចេះសាមគ្គីគ្នាបានល្អ ។ យុវជនជាកម្លាំងបន្តវេនប្រកប ដោយសក្ដានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ យុវជនជាអ្នកថែរក្សាការពាររាល់សមិទ្ធផលសង្គម ជាតិ។ សមត្ថភាពច្នៃ ប្រឌិត ការ ចូលរួម និងភាពរឹងមាំរបស់យុវជនតំណាងឱ្យអនាគតដ៏រុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា។
លទ្ធផលនៃការក្រកួត លេខ១ បានទៅសាលាវិទ្យាល័យហ៊ុន សែន វាលរេញស្រុកព្រៃនប់ ទទួលបានមេដាយពាន និងថវិកា
១,៥០០,០០០រៀល និងលេខ២ សាលាវិទ្យាល័យ ហ៊ុន សែន បឹង តាព្រហ្ម ក្រុងកំពង់សោម ថវិកា ១,០០០,០០០រៀល។



