សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៩៧៨អង្គ/នាក់ ទទួលបានចំណេះដឹងថ្មីៗបន្ថែមពីកម្មវិធីបាឋកថាស្តីពី «សក្តានុពលវិស័យទេសចរណ៍កម្ពុជានិងភាពប្រកួតប្រជែងក្នុងតំបន់»

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី «សក្តានុពលវិស័យទេសចរណ៍កម្ពុជា និងភាពប្រកួតប្រជែងក្នុងតំបន់» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រី មធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៩៧៨អង្គ/នាក់ (ស្រី ២០៩, ព្រះសង្ឃ ២០អង្គ) ដែលក្នុងនោះ អ្នកចូលរួមដោយផ្ទាល់ នៅក្នុងសហសាល មានចំនួន ២៤២ អង្គ/នាក់ និងពីចម្ងាយតាមរយៈប្រព័ន្ធ Microsoft Teams ចំនួន ៧៣៦អង្គ/នាក់។

ឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានជម្រាបជូនថា ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល បាឋកថា ត្រូវបានចាត់ទុកថាជាវេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាពសិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខា កាម។ការរៀបចំកម្មវិធីបាឋកថាក្នុងពេលនេះក៏ដូចជាបាឋកថាកន្លងមក មានគោលបំណងសំខាន់ៗចំនួន២ គឺ -ទី១ ដើម្បីផ្តល់ឱកាសជូនកម្មសិក្សាការី បានជួបប្រាស្រ័យនិងទទួលការណែនាំ ពី ឯកឧត្តមរដ្ឋមន្ត្រី ដោយផ្ទាល់ និង -ទី២ជាឱកាសដ៏មានតម្លៃសម្រាប់សិស្សមន្ត្រី និងកម្មសិក្សាការី ដើម្បីទទួលបាននូវការចែករំលែកនូវចំណេះដឹងស្តីពីកិច្ចការនារីរបស់កម្ពុជាពី ឯកឧត្តមរដ្ឋមន្ត្រី ផងដែរ។ ក្នុងនាម ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារ សាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងក្នុងនាមគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានចាត់ទុកថា ការគាំទ្រ និងការចូលរួមចំណែករបស់ ឯកឧត្តមរដ្ឋមន្ត្រី គឺជាសកម្មភាពប្រកបដោយគុណតម្លៃខ្ពស់ក្នុងការជួយជំរុញ និងពង្រឹងដំណើរការនៃការបណ្តុះ បណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល ដើម្បីលើកកម្ពស់គុណ ភាពមូលធនមនុស្សក្នុងវិស័យសាធារណៈ ឱ្យកាន់តែប្រសើរជាឧត្តមប្រយោជន៍ម្រាប់ការបម្រើជាតិមាតុភូមិ ស្របតាម ចក្ខុវិស័យដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលជាសេនាធិការដ៏ឆ្នើមរបស់រាជរដ្ឋាភិបាល លើការដ្ឋាននៃការកែទម្រង់រដ្ឋបាលសាធារ ណៈ និងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃសាលាភូមិន្ទរដ្ឋបាល ដែលបានសហការរៀបចំនៅកម្មវិធីបាឋកថានាថ្ងៃនេះ សំដៅចែករំលែកពុទ្ធិសំខាន់ៗ និងការរួមចំណែកក្នុងការបណ្តុះទឹកចិត្តដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ឲ្យបានយល់ច្បាស់អំពីសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា ដើម្បីបំផុសទឹកចិត្តឲ្យយើងទាំងអស់គ្នាកាន់តែមានមោទនភាពជាតិ និងចាប់អារម្មណ៍ ស្រលាញ់ការពារទឹកដីរបស់យើង និងចូលរួមទាំងអស់គ្នាសំដៅចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរ សើរ និងវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំ របស់ឯកឧត្តមនាយកសាលាភូមិន្ទរដ្ឋបាល និងកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល ដែលសម្រេចបាននៅសមិទ្ធិផលជាច្រើននាពេលកន្លងមក ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាមន្ត្រីរាជការប្រកបដោយគុណវុឌ្ឍិ សីលធម៌ មនៈសិកា និងវិជ្ជាជីវៈខ្ពស់ ឆ្ពោះទៅរកការកសាងមូលធនមន្ត្រីរាជការដែលជាខឿនការពារប្រទេសជាតិ និងជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន។ ឯកឧត្តមបានបញ្ជាក់ថា វិស័យទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈជាប្រព័ន្ធ ដែលជាវិស័យអាទិភាព ត្រូវបានថ្នាក់ដឹកនាំកំណត់ថាជា «មាសបៃតង» ដែលបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើត និងបង្កើនឱកាសការងារ និងមុខរបរ, ប្រាក់ចំណូល, ការជំរុញការនាំចេញ, ការទាក់ ទាញការវិនិយោគ, ការអភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ, ការការ ពារធនធានធម្មជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ។ ជាងនេះទៅទៀត ការរីកចម្រើននៃវិស័យទេសចរណ៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែកក្នុងការ ជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យឯកជនឱ្យកាន់តែរស់រវើក តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ, ចំណូល និងចលករជំរុញសកម្មភាពសេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់។នៅក្នុងឱកាសនេះដែរ ឯកឧត្តម ហួត ហាក់ បានលើកឡើងថា នេះជាលើកទី២របស់ឯកឧត្តម ដែល បានមកកាន់សាលាភូមិន្ទរដ្ឋបាល នៅក្នុងកម្មវិធីបាឋកថា ដើម្បីធ្វើការចែករំលែកចំណេះដឹង និងបទពិសោធន៍ ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រី មធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៩៧៨អង្គ/នាក់ (ស្រី ២០៩, ព្រះសង្ឃ ២០អង្គ)។ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា មាតិកានុក្រម នៃបាឋកថា ដែលត្រូវលើកយកមកធ្វើបទបង្ហាញនាថ្ងៃនេះ រួមមាន៖ ទី១.សេចក្តីផ្តើម ទី២.សក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា ទី៣.យុទ្ធនាការទស្សនាកម្ពុជា នៅក្នុងរដូវកាលបៃតង និងទី៤. អនុសាសន៍៕