សិស្សមកពីគ្រួសារវីរកងទ័ពពលី ទទួលបានម៉ាស៊ីនកាហ្វេ និងថវិកាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

​(សៀមរាប)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកម៉ាស៊ីនឆុងកាហ្វេ ១ឈុត ព្រមទាំងថវិកា ៦លានរៀលក្នុងម្នាក់ៗ​ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច​ធិបតី ​និងលោកជំទាវបណ្ឌិត​ ប្រគល់ជូនសិស្សមកពីគ្រួសារវីរកងទ័ពពលី មកពីខេត្តសៀមរាប ឧត្តរមានជ័យ និងព្រះវិហារ ដែលបានបញ្ចប់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១ (C1) វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ​ នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ការប្រគល់ថវិកា និងម៉ាស៊ីនកាហ្វេនេះអាចជួយឱ្យក្មួយៗ និងប្អូនៗជាសិស្សមកពីគ្រួសារវីរកងទ័ពពលី ចាប់ផ្តើមប្រកបមុខ របរដោយខ្លួនឯងផ្ទាល់ ជាមួយនឹងជំនាញដែលទទួលបានពីការបណ្តុះបណ្តាលក្នុងកម្មវិធី TVET ដើម្បីជួយរកប្រាក់ចំ ណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។

ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខ ទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រម ទាំងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនគ្រួសារវីរកងទ័ពពលី ព្រមទាំងកងទ័ពនៅសមរភូមិមុខ៕