សិប្បកម្ម ផលិតអាល់កុលធម្មជាតិ ដាវីស៊ីអេច បន្តរចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការទប់ស្កាត់ការីករាលដាលឡើងវិញនៃជំងឺឆ្លងថ្មី កូវីដ១៩ប្រភេទបំប្លែងថ្មីJN.1

តបតាមការសន្យារបស់ លោកស្រី ជា ដាវី ម្ចាស់សិប្បកម្មផលិតអាល់កុលធម្មជាតិ ដាវី ស៊ីអេច បន្តរផ្ដល់នូវអាល់កុលទឹកដល់បណ្ដាក្រសួងស្ថាប័ន្ថ រដ្ឋបាលរាជធានីខេត្ត និងតាមមន្ទីពេទ្យផ្សេងៗ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាជំងឺឆ្លង ជាពិសេស ក្នុងការទប់ស្កាត់ការីករាលដាលឡើងវិញនៃជំងឺឆ្លងថ្មី កូវីដ១៩ប្រភេទបំប្លែងថ្មីJN.1។
ផលិតផលកែច្នៃឡើងវិញពីសម្ភារៈដែលត្រូវបានបោះចោលចេញពីកាកសំណល់ស្រាបៀ ត្រូវបានផលិតជាអាល់កុលទឹក ប្រើប្រាស់សម្រាប់ជួយដល់វិស័យសុខាភិបាល ជាពិសេសតាមបណ្ដាមន្ទីពេទ្យ ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងសង្គមកម្ពុជា ដែលកែច្នៃដោយសិប្បកម្ម ក្រុមហ៊ុន ដាវី ស៊ីអេច ដែលជាក្រុមហ៊ុនស្នាដៃកូនខ្មែរដំបូងនៅកម្ពុជាដែលមានការទទួលស្គាល់ និងឯកភាពគាំទ្រដោយក្រសួងបរិស្ថាន និងការចុះបញ្ជីម៉ាកពីក្រសួង ពាណិជ្ជកម្មផងដែរ។
គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មីប្រភេទ(JN.1) ត្រូវបានគេរកឃើញមានជាង១៥%នៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។ ចំពោះអ្នកឆ្លងអូមីក្រុងបំប្លែងថ្មី (JN.1) នេះគឺមានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទកូវីដ-១៩ ជំនាន់មុនៗនោះទេ។ រោគសញ្ញាមានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅនឹងជំងឺផ្តាសាយធម្មតាថែមទៀតផង។
ដើម្បីចូលរួមចំណែកបន្តរទៅលើសុខភាពសាធារណៈជាមួយរាជរដ្ឋាភិបាលនិយាយជារួម និងនិយាយដោយឡែក តាមបណ្ដាក្រសួងស្ថាប័ណ្ណនានា និងតាមបណ្ដារអង្គភាពចំណុះក្រសួង នៅព្រឹកថ្ងៃទី២២ ខែឧសភា នេះសិប្បកម្ម ក្រុមហ៊ុន ដាវីស៊ីអេច បានបន្តផ្ដល់ជូននូវអាល់កុលទឹកជូនដល់បញ្ជាការដ្ឋានកងអង្គរក្ស ចំនួន១០កាន ដែលស្មើរនិង៣០០លីត្រ និងបន្តផ្ដល់ជូនដល់អគ្គនាយកដ្ឋានពន្ធធនាគា នៃក្រសួងមហាផ្ទៃ ចំនួន២០០០លីត្រ ដើម្បីចែកបន្តដល់ពន្ធធនាគាទាំងអស់ទុកសម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្ដែង និងដើម្បីថែរក្សាសុវត្តិភាពសុខភាពសារធារណៈផងដែរ។
ជាមួយគ្នានោះ តំណាង សិប្បកម្មក្រុមហ៊ុន ដាវីស៊ីអេចសង្ឃឹមយ៉ាងមុតមាំថា នឹងនូវតែបន្តផ្តល់ជំនួយមនុស្សធម៌ជាអាល់កុលទឹកបន្តបន្ទាប់ទៀត ដល់បណ្ដាក្រសួងស្ថាប័ន្ថ រដ្ឋបាលខេត្ត និងមន្ទីរពេទ្យផ្សេងៗទៀតផងដែរ។
ក្នុងឱកាសនោះតំណាង បញ្ជាការដ្ឋានកងអង្គរក្ស និងតំណាងអគ្គនាយកដ្ឋានពន្ធធនាគា នៃក្រសួងមហាផ្ទៃ បានថ្លែងនូវអំណរគុណដល់ សិប្បកម្មក្រុមហ៊ុន ដាវីស៊ីអេច ចំពោះការផ្ដល់នូវសម្ភារប្រើប្រាស់ជាអាល់កុលទឹកទាំងនេះ ដែលបានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើការក្នុងអង្គភាព ក៏ដូចជាតាមពន្ធធនាគាខេត្តទាំងមូល និង ទុកប្រើប្រាស់ នៅពេលណាដែលមាន ជំងឺរាតត្បាតនៃជំងឺឆ្លងផ្សេងៗ ដើម្បីចូលរួមចំណែកលើកកម្ពស់សុវត្តិភាពសុខភាពសាធារណៈរបស់មន្រ្តីក្រោមឪវ៉ាតផងដែរ៕