សិប្បកម្ម ផលិតអាល់កុលធម្មជាតិ ដាវីស៊ីអេច បន្តរផ្ដល់អាល់កុលទឹក ជូនដល់បណ្ដារក្រសួងស្ថាប័ន និងតាមបណ្ដាមណ្ឌលសុខភាព

ផលិតផលកែច្នៃឡើងវិញពីសម្ភារៈដែលត្រូវបានបោះចោលចេញពីកាកសំណល់ស្រាបៀ ត្រូវបានផលិតជាអាល់កុលទឹក ប្រើប្រាស់សម្រាប់ជួយដល់វិស័យសុខាភិបាល ជាពិសេសតាមបណ្ដាមន្ទីពេទ្យ ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងសង្គមកម្ពុជា ដែលកែច្នៃដោយសិប្បកម្ម ក្រុមហ៊ុន ដាវី ស៊ីអេច ដែលជាក្រុមហ៊ុនស្នាដៃកូនខ្មែរដំបូងនៅកម្ពុជាដែលមានការទទួលស្គាល់ និងឯកភាពគាំទ្រដោយក្រសួងបរិស្ថានផងដែរ។
ស្របពេលដែលប្រទេសកម្ពុជាយើងនាប៉ុន្មានខែចុងក្រោយនេះ ការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច ជាពិសេសនារដូវវស្សានេះ។ ដូច្នេះសូមបងប្អូនអនុវត្តន៍វិធានការទប់ស្កាត់ឲ្យបានខ្ជាប់ខ្ជួនមានដូចជាលាងដៃឱ្យបានញឹកញាប់ ពាក់ម៉ាសក្នុងករណីចាំបាច់ ចៀសវាងការខាកស្តោពាសវាលពាសកាល ។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិយាយជារួម និងនិយាយដោយឡែក តាមបណ្ដាក្រសួងស្ថាប័ណ្ណនានា និងតាមបណ្ដារមន្ទីពេទ្យបង្អែក ដែលនាពេលថ្មីៗកន្លងទៅនេះ សិប្បកម្ម ក្រុមហ៊ុន ដាវីស៊ីអេច បានបន្តផ្ដល់ជូនដល់ក្រសួងបរិស្ថាន និងក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ នូវអាល់កុលទឹក ចំនួួន៣០០០លីត្រ និងតាមបណ្ដារមន្ទីរពេទ្យបង្អែក ក្រុង ស្រុក ខណ្ឌមួយចំនួន ប្រមាណជាង១ពាន់លីត្រ ដើម្បីរួមចំណែកការពារអនាម័យសុខភាពដល់ មន្រ្តី បុគ្គលិក និងបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈ។
ជាមួយគ្នានោះ តំណាងក្រុមហ៊ុន បានថ្លែងអំណរអរគុណ កោតសរសើរ ចំពោះ គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតទាំងអស់ដែលកំពុងថែរក្សា ព្យាបាលអ្នកជំងឺ ដោយសេចក្តីស្រលាញ់បរិសុទ្ធ ការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ពួកគាត់ ដោយគ្មានការស្ទាក់ស្ទើរ។ បន្ថែមទៀតនោះ តំណាង សិប្បកម្មក្រុមហ៊ុន សង្ឃឹមយ៉ាងមុតមាំថា នឹងបន្តផ្តល់ជំនួយមនុស្សធម៌ជាបន្តបន្ទាប់ទៀត ដល់មន្ទីរពេទ្យផ្សេងៗទៀត។
ក្នុងឱកាសនោះតំណាងក្រសួងស្ថាប័ន្ថ និងមណ្ឌលសុខភាព បានថ្លែងថា សម្ភារនេះបានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើការក្នុងអង្គភាព ក៏ដូចជាមន្ទីរពេទ្យទាំងមូល និង ទុកប្រើប្រាស់ នៅពេលណាដែលមាន ជំងឺរាតត្បាតនៃជំងឺឆ្លងផ្សេងៗ ព្រមទាំងចូលរួមចំណែកលើកកម្ពស់សុវត្តិភាពសុខភាពរបស់ប្រជាជនកម្ពុជាផងដែរ៕