សិប្បកម្ម ក្រុមហ៊ុន ដាវី ស៉ី អេច និង ក្រុមហ៊ុន សុខ ធារ៉ា បាននាំយកអំណោយសប្បុរសធម៌មានជា អាល់កុល ១ម៉ឺនលីត្រ ដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ

នៅព្រឹកថ្ងៃទី០៧  ខែមិថុនា ឆ្នាំ២០២៥ សិប្បកម្ម ក្រុមហ៊ុន ដាវី ស៊ីអេច អ៉ឹមផត អិចផត ឯ.ក និង ក្រុមហ៊ុន សុខ ធារ៉ា បាននាំយក អំណោយសប្បុរសធម៍មានជា អាល់កុល ១ម៉ឺនលីត្រ សម្រាប់ប្រើប្រាស់តាមតម្រូវការ ដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ។

ពិធីប្រគល់ជូននាឱកាសនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ តំណាងកិត្តិយស ក្រុមហ៊ុន ដាវីសុីអេច អុីមផត អិចផត ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា ក្រុមហ៊ុន ដាវីសុីអេច អុីមផត អិចផត
បានយកផលិតផលដែលបានប្រើប្រាស់រួចមកកែច្នៃឡើងវិញ ដូចជាកាកសំណល់ស្រាបៀ ត្រូវបានផលិតជា អាល់កុល សម្រាប់ប្រើប្រាស់ជួយដល់វិស័យសុខាភិបាល ជាពិសេសតាមបណ្ដាមន្ទីពេទ្យរដ្ឋ និងមន្ទីរពេទ្យបង្អែកនានា។ សិប្បកម្ម ក្រុមហ៊ុន ដាវី ស៊ីអេច ដែលជាក្រុមហ៊ុនស្នាដៃកូនខ្មែរដំបូងនៅកម្ពុជាដែលមានការទទួលស្គាល់ និងឯកភាពគាំទ្រដោយក្រសួងបរិស្ថាន និងការចុះបញ្ជីម៉ាកពីក្រសួង ពាណិជ្ជកម្មផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានថ្លែង កោតសរសើរផងដែរចំពោះ លោកគ្រូអ្នកគ្រូពេទ្យ និងវេជ្ជបណ្ឌិតទាំងអស់ដែលកំពុងខិតខំប្រឹងប្រែងថែរក្សា និង ព្យាបាលអ្នកជំងឺ ដោយសេចក្តីស្រលាញ់បរិសុទ្ធ និង ការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយគ្មានការស្ទាក់ស្ទើរ។ ដោយមើលឃើញ ដូចនេះហើយ ទើបសិប្បកម្ម ក្រុមហ៊ុន ដាវី ស៊ីអេច ចូលរួមចំណែក និង អំពើមនុស្សធម៍ បរិច្ចាគដោយស្មោះអស់ពីចិត្តនូវអំណោយសប្បុរសធម៌ ជាអាល់កុល មួយសម្រាប់តម្រូវការប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ។
ក្នុងឱកាសនោះ វិជ្ជបណ្ឌិត តំណាងឲ មន្ទីរពេទ្យគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរ បានថ្លែងថា សម្ភារនេះបានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើការ ក្នុងមន្ទីរពេទ្យទាំងមូល និង ទុកប្រើប្រាស់ បង្ការទប់ស្កាត់នូវជំងឺរាតត្បាតនៃជំងឺឆ្លងផ្សេងៗ ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពសុខមាលភាពរបស់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា អំណោយសប្បុរសធម៌ជាអាល់កុល ដែលផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងកុមារអង្គរ ១ម៉ឺនលីត្រ រួមមានកម្រិតអាល់កុល៧៥%ចំនួន៥ពាន់លីត្រ និង កម្រិតអាល់កុល៩៧%ចំនួន៥ពាន់លីត្រ ជារៀងរាល់ខែ ដើម្បីសម្រាប់ប្រើប្រាស់ក្នុងតម្រូវការរបស់មន្ទីរពេទ្យ និងចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការទប់ស្កាត់ការីករាលដាលឡើងវិញនៃជំងឺឆ្លងថ្មី កូវីដ១៩ប្រភេទបំប្លែងថ្មីJN.1។