សិក្ខាសាលាចំនួន ៧ ត្រូវបានបើកព្រមៗគ្នា ក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០

ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាសៀមរាប ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ The 20th AMS 2025 នៅលើទឹកដីអង្គរខេត្តសៀមរាប មានសិក្ខាសាលាចំនួន ៧ ត្រូវបានបើកព្រមៗគ្នា ដោយផ្ដោតសំខាន់ទៅលើ ការវិវត្តន៍នៅយុគ្គសម័យឌីជីថល ការវិវត្តន៍ទៅលើបញ្ញាសិប្បនិម្មិត ហៅថា AI និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ។
សិក្ខាសាលាទាំង៧ គឺមានវាគ្មិនសំខាន់ៗ ដែលជាសម្ព័ន្ធភាពនិងជាដៃគូសំខាន់នៃវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD)
ដើម្បីធ្វើបទបង្ហាញនិងពន្យល់ អ្នកដែលបានចូលរួមទាំងអស់ ។ ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ នៅលើទឹកដីអង្គរដ៏បវរ មានអ្នកតំណាងចូលរួមមកពី ៣៧ ប្រទេស អ្នកជំនាញគោលនយោបាយ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអ្នកសារព័ត៌មាន មកពីទ្វីបអាស៊ី និងលើពិភពលោក។