សាលាបឋមសិក្សា សាំង សុវណ្ណ នឹងធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងសង់ឆាប់ៗខាងមុខនេះ

សាលាបឋមសិក្សា សាំង សុវណ្ណ នឹងធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងសង់ឆាប់ៗខាងមុខនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ឯកឧត្តម បានទិញដីពីប្រជាពលរដ្ឋដែលមានផ្ទៃក្រឡាចំនួន ៣៨,២៥២ ម៉ែត្រការ៉េ នឹងបានឈូសឆាយ ចាក់ដីបំពេញ និងធ្វើរបងព័ទ្ធជុំវិញប្រវែង ៨១៩ម៉ែត្រ បានរួចរាល់ នឹងបន្តរៀបចំប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងត្រូវធ្វើពិធីបញ្ចុះបឋមសិលាកសាងសង់នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងគម្រោងសាងសង់រួមមាន៖
១.អគារសិក្សាទំហំ ៩ម គុណនឹង ៤៨ម កម្ពស់១ជាន់ ចំនួន ៤ខ្នង ស្មើនឹង ២៤បន្ទប់
២.ទីចាត់ការ ទំហំ ៩ម គុណនឹង ២៣ម៉ែត្រ កម្ពស់ ១ជាន់ ចំនួន ១ខ្នង
៣.បណ្ណាល័យ ទំហំ ៩ម គុណនឹង ២៣ម៉ែត្រ កម្ពស់ ១ជាន់ ចំនួន ១ខ្នង
៤.បន្ទប់អនាម័យ ចំនួន ៣ខ្នង
៥.ស៊ីទែនស្តុកទឹក ទំហំ ៣.៥ ម គុណនឹង ៤ម កម្ពស់ ១ជាន់ ចំនួន ១ខ្នង
៦.រោងដាក់កង់ម៉ូតូ ទំហំ ១៦.៩ម គុណនឹង ៥១.២ម ចំនួន ១ខ្នង
៧.តារាងបាល់ទាត់ ទំហំ ៤៥ម គុណនឹង ៨០ម
៨.បង្គោលទង់ជាតិកម្ពស់ ១២ម
៩.កន្លែងដាក់ឧបករណ៍ក្មេងលេងកម្សាន្ត
១០.សួនស្មៅ ព្រមទាំងដាំដើមឈើ ដើមផ្កាលំអរបរិវេនសាលាផងដែរ ។
សាលាបឋមសិក្សា សាំង សុវណ្ណ មានទីតាំនៅឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។