សាខាកាកបាទខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ចែកជូនដល់អ្នកផ្ទុក មេរោគអេដស៍ ចំនួន ៥នាក់ ស្រ្ដីទើបសម្រាល ឭកូន ៤គ្រួសារ ក្នុងនោះមានគ្រួសារកងទ័ព ១គ្រួសារ

ដើម្បីចូលរួមគាំទ្រសកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលមានសម្តេចកិតិ្តព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្រុមការងារឥស្សរៈជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលមាន ឯកឧត្តម ម៉ាង ស៊ីណេត ជាប្រធាន បានដឹកនាំសមាជិក សមាជិការ គណៈកម្មាធិការសាខាខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ចែកជូនដល់អ្នកផ្ទុកមេរោគអេដស៍ ចំនួន ៥នាក់ ស្រ្ដីទើបនិងសម្រាលកូន ៤គ្រួសារ ក្នុងនោះមានគ្រួសារកងទ័ព ១គ្រួសារ ស្ថិតនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ ២០២៥។

ជាមួយគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្អូនៗផ្ទុកមេរោគ និងប្អូនស្ត្រីទើបនិងសម្រាលកូនដោយក្ដីនឹករលឹកហើយសូមប្អូនៗថែរសុខភាព ឱ្យបានល្អប្រសើរលេបថ្នាំឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។

ឯកឧត្តមបានអំពាវនាវឲ្យជនរួមជាតិ ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេថស៌អេដស៌ និងការពារខ្លួនកំឲ្យឆ្លងមេរោគអេដស៌នេះជាដាច់ខាត ជាពិសេសក្មួយជាយុវជន យុវនារី ត្រូវប្រុងប្រយ័ន្ន និងចងចាំថា ការការពារគឺចាប់ពីខ្លួនអ្នកផ្ទាល់មិនត្រូវមាក់ងាយ និងរើសអើងអ្នកផ្ទុកមេរោគអេដស៌ និងអ្នកជំងឺអេដស៌ជាដាច់ខាត ហើយត្រូវបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវាសុខភាព សេវាគាំពាសង្គម និងការការពារផ្លូវច្បាប់។

អំណោយផ្តល់ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួនប្រាំនាក់ក្នុងមួយម្នាក់ទទួលបាន៖ អង្ករមួយបាវ ស្មើនឹង ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ កន្ទេល១ ឃីតមនុស្សចាស់១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ២០ម៉ឺនរៀល ។ ចំណែកស្ដ្រីទើបសម្រាលកូនចំនួនបួនគ្រួសារ ក្នុងនោះបីគ្រួសារមួយគ្រួសារទទួលបានថវិការ ២០មុឺនរៀល ដោយឡែកគ្រួសារកងទ័ពទទួលបានថវិកា ២លានរៀល៕