សហរដ្ឋអាម៉េរិកអះអាងថាបានបាញ់កម្ទេចនាវាអ៊ីរ៉ង់ចំនួន១៦គ្រឿង ធ្វើឱ្យអ៊ីរ៉ង់ខឹងសម្បាសន្យាសងសឹកវិញដោយបិទច្រកឈូងសមុទ្រមិនឱ្យដឹកជញ្ជូនប្រេងសូម្បីតែ១លីត្រណាឡើយ…….
សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានបាញ់ទម្លាក់និងកម្ទេចនាវាអ៊ីរ៉ង់ដែលផ្ទុកគ្រាប់ជាង១០ គ្រឿងកាលពីថ្ងៃអង្គារនេះ ដោយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានសន្យាសងសឹកថានឹងរារាំងការនាំចេញប្រេងក្នុងតំបន់នេះដែរ ព្រមទាំងមិនអនុញ្ញាតឱ្យដឹកជញ្ជូន “សូម្បីតែមួយលីត្រណាឡើយ” ទៅឱ្យសត្រូវរបស់ខ្លួន។ នៅពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់នៃសង្គ្រាមយុទ្ធសាស្ត្រលើផ្លូវទឹក យោធាអាមេរិកបាននិយាយថា ខ្លួនបានបំផ្លាញនាវាដាក់គ្រាប់មីនចំនួន ១៦ គ្រឿង ហើយបើទោះបីជាលោកប្រធានាធិបតី Donald Trump បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមថា មិនមានរបាយការណ៍ណាមួយអំពីអ៊ីរ៉ង់ថាបានដាក់គ្រាប់បែកនៅក្នុងច្រកសមុទ្រហ័រមូស ដែលតាមរយៈទីតាំងនោះសូម្បី២០% នៃប្រេងរបស់ពិភពលោកត្រូវបានដឹកជញ្ជូនក៏ដោយ។ យោធាអាមេរិកបានចេញផ្សាយតួលេខនេះ រួមជាមួយនឹងវីដេអូដែលមិនបានកំណត់ចំនួននាវាឡើយ បន្ទាប់ពីលោក Trump បានគំរាមវាយប្រហារអ៊ីរ៉ង់នៅ “កម្រិតដែលមិនធ្លាប់មានពីមុនមកជាថ្មីទៀត” ប្រសិនបើប្រទេសនេះបរាជ័យក្នុងការដកគ្រាប់មីនណាមួយដែលខ្លួនអាចបានដាក់ពង្រាយនៅក្នុងច្រកសមុទ្រភ្លាមៗនោះ។ ភាគីទាំងពីរបានបង្កើនវោហាសាស្ត្ររបស់ពួកគេរៀងៗខ្លួន នៅពេលដែលសង្គ្រាមបានចូលដល់ថ្ងៃទី ១១ របស់ពួកគេដែរ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ ឬ ក្រសួងសង្រ្គាមរបស់សហរដ្ឋអាមេរិក លោក Pete Hegseth បានសន្យាថានឹងវាយប្រហារយ៉ាងខ្លាំងបំផុតតបតវិញ ខណៈដែលមន្ទីរបញ្ចកោណបានរៀបរាប់យ៉ាងលម្អិតអំពីចំនួនមនុស្សរងរបួសរបស់ភាគីសត្រូវដោយកងទ័ពសហរដ្ឋអាមេរិកខ្លួនឯងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



