សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានគោលបំណងអាទិភាពក្នុងការជម្រុញនវានុវត្តន៍ ផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ

សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានគោលបំណងអាទិភាពក្នុងការជម្រុញនវានុវត្តន៍ ផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ
=========
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ហៅកាត់ថា FASMEC បានប្រារព្ធរៀបចំកម្មវិធីមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ លើកទិសដៅការងារឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលមហាសន្និបាត និងពិព័រណ៌កោះពេជ្រ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។
ក្នុងកម្មវិធីមហាសន្និបាតនេះ មានការអញ្ជើញចូលរួមជាអធិបតីដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីតំណាងស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការ សមាគម វិស័យឯកជនជាច្រើនរូប។
គោលបំណងនៃការរៀបចំកម្មវិធីថ្ងៃនេះ គឺដើម្បីអបអរសាទរសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៤ ព្រមទាំងបង្ហាញចំណុចសំខាន់ៗ និងភាពជោគជ័យក្នុងការជម្រុញភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសការលើកផែនការ និងទិសដៅសម្រាប់ឆ្នាំ២០២៥ បង្ហាញអោយឃើញនូវគោលដៅ គំនិតផ្តួចផ្តើម និងគោលបំណងអាទិភាពក្នុងការជម្រុញនវានុវត្តន៍ ផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាទៅកាន់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ ព្រមទាំងជំរុញទៅលើការអភិវឌ្ឍន៍ដោយចីរភាពដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា៕