សម្តេចព្រះមហាក្សត្រីសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា និងសមាជិកានៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏នៃក្រសួងព័ត៌មាន ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏នៃក្រសួងព័ត៌មាន អញ្ជើញដឹកនាំលោកជំទាវ លោកស្រីក្នុងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏នៃក្រសួងព័ត៌មាន ចូលក្រាបថ្វាយ បង្គំគាល់ថ្វាយព្រះពរ នៅព្រះរាជដំណាក់គន្ធបុប្ផា ក្នុងព្រះបរមរាជវាំង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
ក្នុងឱកាសដ៏ល្អប្រសើរនោះ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏នៃក្រសួងព័ត៌មាន បានថ្វាយថវិកាចំនួន២០លានរៀល ថ្វាយនូវការចូលរួមដង្ហែតាមព្រះរាជសកម្មភាពសង្គមកិច្ច មនុស្សធម៌ដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ឲ្យសម្រេចទទួលបានមហាជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត។
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន១០ពាន់ដុល្លារអាមេរិក ដែលជាព្រះរាជូបត្ថម្ភថ្មីដ៏ថ្លៃថ្លា សម្រាប់ជួយទ្រទ្រង់សកម្មភាពបម្រើប្រទេសជាតិរបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏នៃក្រសួងព័ត៌មាន។
ក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា បានទូលថ្វាយសារលិខិតថ្វាយព្រះពរ និងរបាយការណ៍សង្ខេបស្តីអំពីសកម្មភាពការងារទិសដៅរបស់សមាគមនារី ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៥ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏នៃក្រសួងព័ត៌មាន ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យស្វាគមន៏ចំពោះលទ្ធផលដ៏ប្រសើរនៃសកម្មភាពសំខាន់ៗជាច្រើន ដូចក្នុងរបាយការណ៏របស់លោកជំទាវ ប្រធានកិត្តិយសសមាគម ដែលបង្ហាញពីសេចក្តីខិតខំប្រឹងប្រែងក្នុងមនសិកាស្នេហាជាតិរបស់លោកជំទាវ ប្រធានកិត្តិយស ព្រមទាំងលោកជំទាវ និងលោកស្រី ក្នុងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏នៃក្រសួងព័ត៌មាន អនុវត្តន៏បាន ក្នុងពេលកន្លងមក។
ព្រះអង្គមានព្រះរាជសុវណ្ណីកោតសរសើដ៏កក់ក្តៅថែមទៀតចំពោះសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏នៃក្រសួងព័ត៌មាន ដែលបានខិតខំចូលរួមចំណែកក្នុងកិច្ចការបម្រើប្រទេសជាតិ តាមមុខជំនាញឯកទេសរៀងៗខ្លួន និងចូលរួមលើកកម្ពស់យេនឌ័រ តម្លៃស្ត្រី សីលធម៌ សេចក្តីថ្លៃថ្លូរ ក្នុងសង្គម ថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍន៏ប្រទេសលើគ្រប់វិស័យ៕