សម្តេចប៉ាប Leo ទី XIV ទទួលជួបស្វាគមន៍ជាមួយប្រធានាធិបតី អ៊ុយក្រែននិងប្រធានាធិបតីប៉េរ៉ូមុនពេលពិធីសារកាទូតផ្លូវការចាប់ផ្តើម

សម្តេចប៉ាប Leo ទី១៤ XIV ទទួលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងប្រធានាធិបតីប៉េរូលោកស្រី Dina Boluarte បន្ទាប់ពីកម្មពិធីជួបជុំក្រុមជំនុំព្រះវិហារនៅឯទីលាន St. Peter ដោយមានអ្នកធ្វើធម្មយាត្រាប្រមាណជា ២០ម៉ឺននាក់បានចូលរួមពិធីបើកដ៏ធំនិងជាផ្លូវការមួយសម្រាប់សម្តេចប៉ាប Leo ។ ពិធីសារការទូតដ៏កម្រនេះត្រូវគេបានកំណត់ពីការរៀបចំទីកន្លែងអង្គុយនៅឯពិធីសម្ពោធ ដោយមានទាំងមេដឹកនាំសហរដ្ឋអាមេរិក និងប៉េរូទទួលបានកៅអីជួរមុខគេ ដោយសារជាសញ្ជាតិពីររបស់ សម្តេចប៉ាប Leo ។ លោកអនុប្រធានាធិបតី JD Vance ដែលជាអ្នកកាន់សាសនាកាតូលិកម្នាក់ បានស្ថិតក្នុងទឹកមុខស្រង៉ូតស្រង៉ាត់ជាមួយនឹងការបាត់បង់សម្តេចប៉ាប Francis និងបន្សល់នូវជុំវិញផែនការនិរទេសជនចំណាកស្រុកទ្រង់ទ្រាយធំរបស់រដ្ឋបាលលោក Trump ត្រូវបានចូលរួមដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ដែលបានមកដល់ទីក្រុងរ៉ូមមុនពេលវេលាកំណត់ ដើម្បីព្យាយាមជំរុញកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន។ ចំណែកលោកស្រី Boluarte គឺជាប្រមុខរដ្ឋមួយរូបក្នុងចំណោមប្រមុខរដ្ឋជាច្រើនរូបដែលបានចូលរួមជាពិសេស ជាមួយនឹងលោក Zelenskyy ។ សម្តេចប៉ាប Leo បានបង្ហាញពីក្តីសង្ឃឹមសម្រាប់ការចរចាគ្នាដើម្បីនាំមកនូវ “សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង” នៅក្នុងប្រទេសអ៊ុយក្រែន មុនពេលជួបជាមួយលោក Zelenskyy និងភរិយារបស់លោកដែរនៅក្នុងការិយាល័យ Paul ទី IV នៅបុរីវ៉ាទីកង់។ សម្តេចប៉ាប Leo ទីXIV គឺជាពលរដ្ឋមួយរូបដែលមានសញ្ញាតិពីរគឺសហរដ្ឋអាមេរិក និងប៉េរូ ដែលប្រទេសប៉េរ៉ូគឺជាកន្លែងដែលរូបលោកបានបម្រើការងារដំបូងជាអ្នកផ្សព្វផ្សាយសាសនា និងបន្ទាប់មកក្លាយជាប៊ីស្សព ដែលធ្វើឱ្យសម្តេចក្លាយជាសម្តេចប៉ាប ឬ មេដឹកនាំ សាសានាធំដំបូងគេមកពីប្រទេសទាំងពីរនេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ