សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាល និងផ្សព្វផ្សាយពីភារកិច្ចចំពោះមុខរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយពីភារកិច្ចចំពោះមុខរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ កិច្ចប្រជុំនេះបានធ្វើឡើងតាមរយៈប្រព័ន្ធ Zoom នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ព្រមទាំងសមាជិកាកិត្តិយស ក្រុមប្រតិបត្តិ ប្រធាន និងអនុប្រធាននារី តាមអគ្គនាយកដា្នទាំង៥ នៃក្រសួងព័ត៌មាន៕