សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃឥណ្ឌានៅកម្ពុជា ប្រារព្វពិធីចុះហត្ថលេខារួមគ្នាដើម្បីសហប្រតិបត្តិការពាណិជ្ជកម្មគ្រឿងអលង្ការ នៃប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំ

នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ រាជធានីភ្នំពេញ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាបានប្រារព្វពិធី ចុះហត្ថលេខា រវាងសមាគមសភាពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃឥណ្ឌានៅកម្ពុជា។ គោលបំណង ក្នុងការចុះហត្ថលេខារួមគ្នានេះជាឱកាសល្អមួយ ដែលស្ថានទូតឥណ្ឌា កំពុងស្វែងរកស្ថាប័នមួយដែលមានតម្លាភាព មានការចូលរួមយ៉ាងទូលំទូលាយ ហើយអាចទទួលស្គាល់បានដោយសហគមន៍អាជីវកម្មឥណ្ឌានៅក្រៅប្រទេស។
លោកជំទាវ ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានមានប្រសាសន៍ថា សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានប្រារព្វពិធីចុះហត្ថលេខា រវាងសមាគសភាមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃឥណ្ឌា នៅកម្ពុជា ក្នុងថ្ងៃនេះ សបញ្ជាក់ឲ្យឃើញថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងពាណិជ្ជកម្ម នៃប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំ។ លោកជំទាវបានបន្តទៀតថា កម្ពុជា ជាប្រទេសដែលមានសក្តានុពល ហើយរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវចក្ខុវិស័យវែងឆ្ងាយ ក្នុងគោលដៅធានា នូវកំណើនប្រកបដោយចីរភាព និង បរិយាបន្ន ជាពិសេសការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ បន្ថែមពីនេះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ កម្ពុជា-ឥណ្ឌា ក៏ដូចជា ការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អនៃស្ថាប័ន និងសមាគមនានាដើម្បីពង្រីកការតភ្ជាប់រវាងវិស័យឯកជននៃ ប្រទេសទាំងពីរ។
លោកជំទាវ ញ៉ែត ស្រីអូន បានប្រកាសថា សមាគមពាណិជ្ជករគ្រឿងអលង្ការ និង ត្បូងមាមតម្លៃកម្ពុជា នឹងរៀបចំ ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើកទី១៧ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤-១៧ ឧសភា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះ ពេជ្រ រាជធានីភ្នំពេញ។ សូមពាណិជ្ជករ អាជីវករ និងក្រុមហ៊ុនគ្រឿងអលង្ការ ជាតិ-អន្តរជាតិ ព្រម ទាំងក្រុមហ៊ុនផ្សេងៗរួមមានក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនរថយន្ត ក្រុមហ៊ុនអចលនទ្រព្យ រួមទាំង គ្រឹស្ថានធនាគារនៅកម្ពុជា សូមអញ្ជើញចូលរួមឲ្យបានច្រើនកុះករតាមរយៈសមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមាមតម្លៃកម្ពុជា។
លោក បាប៊ុឡា ប៉ារីហារ ប្រធានសមាគមសភាពាណិជ្ជកម្មឥណ្ឌាប្រចាំកម្ពុជា ក៏ បានផ្លាស់ប្តូរយោបល់ និង ពិភាក្សាគ្នាក្នុងការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យសក្តានុពលមួយចំនួនទៀត រួមមាន៖ ពាណិជ្ជកម្ម, កសិកម្ម, វប្បធម៌, ទេសចរណ៍ និង អាកាសចរណ៍ ជាដើម។ លោក បាប៊ុឡា ប៉ារីហារ ប្រធានសមាគម ក៏បានឯកភាព និង លើកទឹកចិត្តដល់ សមាជិក-សមាជិកាពាក់ព័ន្ធ នៃសមាគម បន្តផ្សារភ្ជាប់ទំនាក់ទំនងគ្នាឱ្យកាន់តែជិតស្និទ្ធ និង សកម្ម ។