សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខាខេត្តកំពតរៀបចំកម្មវិធីសិល្បៈ និងហត្ថកម្ម ជូនសមាជិកាសកម្មស្រុកបន្ទាយមាសដោយមានការចូលរួមពីសមាជិកា សមាជិក គាំទ្រពីថ្នាក់កណ្តាល និងសាខាខេត្តកំពត
( កំពត )៖ សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខាខេត្តកំពត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីសិល្បៈ និងហត្ថកម្ម ជូនសមាជិការសកម្មស្រុកបន្ទាយមាស ដោយមានការចូលរួមពីសមាជិកា សមាជិក គាំទ្រពីថ្នាក់កណ្តាល និងសាខាខេត្តកំពត។
ហត្ថកិច្ចជាផ្នែកមួយនៃបំណិតជីវិតដែលជាចំណេះដឹងដ៏មានសារៈប្រយោជន៍សម្រាប់យើងគ្រប់រូបក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ បន្ថែមពីលើម៉ោងសិក្សាអប់រំផ្ទាល់នៅតាមសាលារៀន សមាគមកាយប្ញទ្ធិនារីកម្ពុជា តែងតែយកចិត្តទុកដាក់ជួយជម្រុញគាំទ្រក្នុងការបណ្តុះបណ្តាលនូវជំនាញផ្សេងៗជូនដល់សមាជិកាសកម្មតាមមូលដ្ឋានក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងដល់ កុមារី និងយុវតីកម្ពុជាឱ្យក្លាយជាពលរដ្ឋល្អ ប្រកបដោយគុណភាព សីលធម៌ សុជីវធម៌ សេចក្តីថ្លៃថ្នូរ និងបំណិនជីវិត ព្រមទាំងចូលរួមថែរក្សាវប្បធម៌ សិល្បៈ ប្រពៃណីដ៏សំបូរបែប និង ផូរផង់របស់ខ្លួន ព្រមទាំងជាគុណប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕



