សប្បុរសជន នាំយកថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីរួមចំណែកជួយដល់ជនរងគ្រោះ ដែលត្រូវការជំនួយចាំបាច់

ក្នុងឱកាសខួខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញទទួល អំណោយមនុស្សធម៌ជាថវិកា និងទឹកបរិសុទ្ធពីសប្បុរសជន នៅទីស្នាក់ការសាខា ស្ថិតនៅសង្កាត់ លេខ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាថ្លែងអំណរ គុណ ចំពោះបងប្អូនសប្បុរសជន ដែលបាននាំយកអំណោយជូនដល់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ នាពេលនេះ ដើម្បីរួមចំណែកជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក៏ដូច ជានៅទូទាំងប្រទេសផងដែរ ហើយសាខាកាក បាទក្រហមខេត្ត នឹងយកអំណោយ ទាំងអស់នេះយកទៅធ្វើការចែកជូនដល់ដៃប្រជាពលរដ្ឋដែលត្រូវការជំនួយចាំបាច់។

ឯកឧត្តម ក៏សូមធ្វើការអំពាវនាវដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជនរួម ជាតិ អាជីវករ ពាណិជ្ជករ អញ្ជើញចូលរួមបរិច្ចាគថវិកា និងសម្ភារៈតាមសទ្ធាជ្រះថ្លាផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាក បាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះ ស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់ក្នុងសហគមន៍ និងជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ងាយរងគ្រោះជនចាស់ជរា ស្រ្តីមេម៉ាយមានកូនច្រើន កុមារកំព្រា ទៅតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដោយមិនមានប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នា ការនយោបាយឡើយ។

សូមជម្រាបថា ថវិកាដែលទទួលបានពីសប្បុរសជន ដែលបានឧបត្ថមលើកទី១ ទទួលបានថវិកាជាប្រាក់ដុល្លារចំនួន ១៦១,២៥០ ដុល្លារ (ដប់ប្រាំមួយម៉ឺន មួយពាន់ពីររយហាសិបដុល្លារ) និងប្រាក់រៀលចំនួន ១៥,៧៤៣,៧០០ រៀល (ដប់ប្រាំលាន ប្រាំពីរសែនបួនម៉ឺនបីពាន់ប្រាំពីររយរៀល) ព្រមទាំង ទឹកបរិសុទ្ធចំនួន ៥០០ កេស ផងដែរ ។