សប្បុរសជនបានបន្តឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ-ភ្ចុំបិណ្ឌ

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ត ជួបសំណេះសំណាលជាមួយសប្បុរសជនដែលមានចិត្តសប្បុរសធម៏ឧបត្ថម្ភគាំទ្រដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឨកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ-ភ្ចុំបិណ្ឌឆ្នាំនេះ។
សប្បុរសជនឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺរួមមាន៖ឯកឧត្តម ហ៊ុន តុលា និងលោកជំទាវ គិត សុទ្ធារ៉ូ,កញ្ញា ឈួ លីនដា,
កញ្ញា ពាង ស្រីម៉ុច,កញ្ញា ទៀង បូនីរ៉ា,លោកស្រី ម៉េង លី,លោក ហាវ ច័ន្ទថារិទ្ធ និងលោកស្រី លីសុភ័ក្រ្ត ដោយបានឧបត្ថម្ភ ទឹកក្រូច១៥០កេស និងមី(ម៉ាក់វីនវីន)ចំនួន២០០កេស។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានសម្តែងនូវការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហ៊ុន តុលា និងលោកជំទាវ គិត សុទ្ធារ៉ូ,កញ្ញា ឈួ លីនដា,កញ្ញា ពាង ស្រីម៉ុច,កញ្ញា ទៀង បូនីរ៉ា,លោកស្រី ម៉េង លី,លោក ហាវ ច័ន្ទថារិទ្ធ និងលោកស្រី លីសុភ័ក្រ្ត
ព្រមទាំងក្រុមគ្រួសារ និងបានជួនពរជ័យសេរីមង្គលដល់ សប្បុរសជនទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ
លោក ងួន វណ្ណនី និងលោក ឃួន រ៉ានីន បានឧបត្ថម្ភទឹកសុទ្ធវីតាលចំនួន100កេសដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ-ភ្ចុំបិណ្ឌ
ខេត្តកំពង់ស្ពឺ៖នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥កម្លងមកនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ក្រុមការងារជាតំណាង ទទួលនូវអំណោយពីសប្បុរសជន ដោយ លោក ងួន វណ្ណនី និងលោក ឃួន រ៉ានីន បានឧបត្ថម្ភទឹកសុទ្ធវីតាល់ ចំនួន100កេសដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ-ភ្ចុំបិណ្ឌ ដើម្បីទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមក្នុងអង្គភាពផងដែរ។
សូមរំលឹកថា បុណ្យកាន់បិណ្ឌត្រូវបានពលរដ្ឋកម្ពុជាប្រារព្ធតំាងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតកាទាំង៧សន្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧបជ្ឈាយាចារ្យ បុព្វការីជន បុព្វបុរស និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។