សប្បុរសជនចិន និងកម្ពុជាគ្រប់មជ្ឈដ្ឋានបានចូលរួមផ្ដល់ជំនួយយ៉ាងសកម្មក្រោយសង្គ្រាម ដោយបានបរិច្ចាគសម្ភារៈជិតស្មើទឹកប្រាក់ ៨ម៉ឺនដុល្លារ ជាការផ្គត់ផ្គង់ដើម្បីជួយជនភៀសសឹក

នៅថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2025 ក្រោមការផ្តួចផ្តើម និងការដឹកនាំរបស់ឯកឧត្តម ឡោក ហ៊ួរ និង អ្នកឧកញ៉ា លឹម ហួរ នីតូ ក្រុមហ៊ុន Kirisan Group រួមជាមួយក្រុមហ៊ុន Dentajoy, Princess Alanka, ST Market, Rise Commercial, Nuli Industries, Produxer, Velea, Innovative Construction Solution និង Revivre បានរួមគ្នារៀបចំសកម្មភាពបរិច្ចាគសម្ភារៈនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ សមាគមយុវជនឌីជីថលកម្ពុជា-ចិន និងសមាគមខ្សែក្រវាត់ និងផ្លូវកម្ពុជា-ចិន ក៏បានរួមគ្នាជាមួយសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីផ្តល់ជំនួយដល់ជនភៀសសឹកនៅជិតប្រាសាទព្រះវិហារតាមព្រំដែនកម្ពុជា-ថៃ។ Influencer ក្នុងស្រុក និង Influencer ចិនជាច្រើននាក់ដូចជា Laor Hours, Sofira Deab, Sopheak Wen, Jasmine Hang, Monny Hang, Pov Pisey បានចូលរួមយ៉ាងសកម្ម។
សកម្មភាពនេះបានបរិច្ចាគសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដែលជិតស្មើនឹងទឹកប្រាក់80,000 ដុល្លារ ដោយរួមមានដូចជាត្រីងៀត អាវភ្លៀង នំប៉័ង ទឹកសុទ្ធ ទឹកដោះគោ កន្ទេល ផលិតផលប្រើប្រាស់សម្រាប់ស្ត្រី និងថ្នាំពេទ្យជាដើម។ សម្ភារៈ និងអាហារដែលបានបរិច្ចាគត្រូវបានបញ្ជូនទៅដល់ជំរុំតាំងលំនៅថ្មីនៅរសៀលថ្ងៃទី30 ដើម្បីជាជំនួយសម្រាប់ជនភៀសសឹកក្រោយសង្គ្រាមក្នុងតម្រូវការមូលដ្ឋាប្រចាំថ្ងៃ។
ពិធីបរិច្ចាគ៖ ក្រសួងទេសចរណ៍បានប្រគល់លិខិតថ្លែងអំណរគុណពិសេសដល់សមាគម
នៅរសៀលថ្ងៃទី២៩ ខែកក្កដា ពិធីបរិច្ចាគបានធ្វើឡើងនៅក្រសួងទេសចរណ៍កម្ពុជា។ ក្នុងពិធីនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រគល់ជូនសមាគមយុវជនឌីជីថលកម្ពុជា-ចិននូវលិខិតថ្លែងអំណរគុណពិសេស ជាការសរសើរជួនចំពោះសមាគម និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគថវិកាជាង១ម៉ឺនដុល្លារជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដល់កងទ័ព និងជនភៀសសឹកក្នុងតំបន់សង្រ្គាម។ ឯកឧត្តម ហួត ហាក់បានមានប្រសាសន៍ថា “ការបរិច្ចាគដ៏ទាន់ពេលវេលារបស់សមាគម និងការឆ្លើយតបយ៉ាងសកម្មចំពោះកិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្រោយសង្គ្រាម បង្ហាញពីស្មារតីទទួលខុសត្រូវសង្គម និងស្មារតីមនុស្សធម៌ដ៏រឹងមាំ ដែលបង្ហាញយ៉ាងពេញលេញនូវមូលដ្ឋានគ្រឹះដ៏ជ្រាលជ្រៅនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន”។
លើសពីនេះទៀត ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតត្រូវបានប្រគល់ជូនក្រសួងព័ត៌មានកម្ពុជា។ ឯកឧត្តម លឹម ជ័យទ័ត្ត នាយករងខុទ្ទកាល័យឯកឧត្តមរដ្ឋមន្រ្តី និងជាទីប្រឹក្សាក្រសួងព័ត៌មានបានទទួលអំណោយ និងមានប្រសាសន៍ថា “អរគុណខ្លាំងណាស់សម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នកសម្រាប់ប្រទេសកម្ពុជាក្នុងគ្រាដ៏លំបាកនេះ! នេះពិតជាមានភាពកក់ក្តៅយ៉ាងខ្លាំងសម្រាប់ពួកយើង”។
ការចេញដំណើរនៅពេលយប់ជ្រៅ៖ ក្រុមអ្នកស្ម័គ្រចិត្ដនាំភាពកក់ក្តៅដល់តំបន់ក្រោយជម្លោះ
នៅវេលាម៉ោង៣:៣០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ក្រុមអ្នកស្ម័គ្រចិត្តចិន និងខ្មែរជាង១០០នាក់ដែលពោរពេញដោយក្តីមេត្តា និងការទទួលខុសត្រូវបាននាំយកស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ដែលដាក់ក្នុងឡានធំៗចំនួន៣គ្រឿងបានចេញដំណើរទៅកាន់ជំរំលំនៅឋានព្រះវិហារ។ បន្ទាប់ពីការធ្វើដំណើរជិតប្រាំបីម៉ោង ស្បៀងអាហារ និងសម្ភារៈបានមកដល់ទាន់ពេលវេលានៅក្នុងតំបន់ក្រោយជម្លោះ ដោយជួយជនភៀសសឹកឆ្លងកាត់គ្រាលំបាករបស់ពួកគេ។ ស្បៀងអាហារ និងសម្ភារៈទាំងនេះនឹងផ្តល់ដល់ដៃជនភៀសសឹកផ្ទាល់ដែលមានដូចជាអាហារ ទឹក និងថ្នាំពេទ្យដែលជាតម្រូវការប្រចាំថ្ងៃជាច្រើន ដើម្បីជួយសង្គ្រោះពួកគេ និងជួយកសាងជីវិតរបស់ពួកគេសារជាថ្មីម្ដងទៀត។ កម្មវិធីនេះបានរៀបចំនូវអាហារ និងសម្ភារៈដែលមានតម្លៃជិត ១២៥ ដុល្លារសម្រាប់គ្រួសារនីមួយៗ ដោយបានជួយដល់គ្រួសារខ្មែរជាង ៣២០គ្រួសារដែលមានទុក្ខលំបាក។
ការគាំទ្រពីគ្រប់វិស័យ៖ ការបរិច្ចាគសម្រេចបាននូវសម្មភាពផ្តល់ភាពកក់ក្តៅ
ភាពជោគជ័យនៃសម្មភាពនេះគឺមិនអាចកាត់ផ្តាច់ពីការគាំទ្រពីគ្រប់វិស័យនៃសង្គមបាននោះទេ។ តាមរយៈការបរិច្ចាគសម្ភារៈជាច្រើន និងការគាំទ្រដោយស្ម័គ្រចិត្ត សម្មភាពនេះកំពុងលើកកម្ពស់ការស្តារឡើងវិញយ៉ាងទូលំទូលាយនៃតំបន់កសាងឡើងវិញក្រោយសង្គ្រាម។ អ្នកឧកញ៉ា លីម ហួរនីតូ ដែលជាអ្នកផ្តួចផ្តើមសម្មភាពនេះបាននិយាយថា “ប្រឈមមុខនឹងសង្រ្គាមនេះ បងប្អូនជនរួមជាតិកម្ពុជា និងមិត្តចិនបានរួបរួមគ្នាដើម្បីជួយជនភៀសសឹកឱ្យត្រឡប់ទៅរកជីវិតធម្មតាវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។ អំណោយដ៏សប្បុរសពីគ្រប់វិស័យនៃសង្គមបានផ្តល់ការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់សម្មភាពរបស់យើង។
សកម្មភាពនេះមិនត្រឹមតែបង្ហាញពីការរួមចំណែកជាវិជ្ជមាន នៃការយកចិត្តទុកដាក់ចំពោះប្រជាជន និងអង្គការនានាពីប្រទេសចិន និងកម្ពុជាចំពោះការស្តារឡើងវិញក្រោយសង្គ្រាមរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ ព្រមទាំងលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួមនៃកម្ពុជា និងចិនឱ្យប្រកបដោយគុណភាពខ្ពស់ និងស្តង់ដារខ្ពស់ផងដែរ។
*ឯកសារភ្ជាប់៖ បញ្ជីនៃការការបរិច្ចាគពីសមាជិកសមាគម និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន