(ណាននីង ក្វាងស៊ី ចិន)៖ នារសៀលថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ សន្និសីទសារព័ត៌មានស្តីពី ពិព័រណ៍ចិន-អាស៊ានលើកទី២២ បានរៀបចំឡើងនៅសណ្ឋាគារ WO SHENG ទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ ក្នុងសន្និសីទសារព័ត៌មានរសៀលនេះ ថ្នាក់ដឹកនាំនៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ានលើកទី២២ បានបញ្ជាក់ថា ពិពណ៌ចិន-អាស៊ានលើកទី ២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមមូលបទ “បញ្ញា និងនវានុវត្តន៍ឌីជីថលជួយជំរុញការអភិវឌ្ឍ – ការប្រើប្រាស់កាលានុវត្តភាពថ្មីៗនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន៣.០ ដើម្បីកសាង សហគមន៍ ចិន-អាស៊ាន ដែលកាន់តែជិតស្និទ្ធ និងមានអនាគតរួម”។
សារៈសំខាន់នៃពិព័រណ៍នេះបម្រើឲជាវេទិកាដ៏សំខាន់មួយសម្រាប់ការលើកកម្ពស់អាជីវកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រទេសចិន និងអាស៊ាន។ ពិពណ៌នេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅជាមួយអាស៊ាន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំ។ ខេត្ត Guangxi ត្រូវបានចាត់ទុកជាខេត្តដែលមានទំនាក់ទំនងដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការចិន-អាស៊ាន ជាពិសេសបច្ចុប្បន្នគឺផ្ដោតសំខាន់ទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលហៅកាត់ថា (AI) ។
សូមបញ្ជាក់ជូនដែរថា កម្ពុជា ដែលជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសជាអាស៊ាន ក៏បាននាំមកនូវ សក្ដានុពលដ៏សំបូរបែបដែលមាននៅក្នុងប្រទេសមកបង្ហាញជូននៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២២ ឆ្នាំ២០២៥ នៅលើទឹកដីនៃទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ដែលមានទីតាំងជាក់ស្តែងនៃសំណង់ពន្លាជាតិកម្ពុជាមានទំហំ ១៦០ម៉ែត្រក្រឡា ដោយជ្រើសរើសយកខេត្តព្រះសីហនុ ជាទីក្រុងស្រស់ប្រិមប្រិយដើម្បីផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍នេះ ។
Press Conference on the 22nd China-ASEAN Expo (Nanning, Guangxi, China)
————-
(Nanning, Guangxi, China): On the afternoon of September 16, 2025, a press conference on the 22nd China-ASEAN Expo was held at the WO SHENG Hotel in Nanning, Guangxi Province, China. At the press conference this afternoon, the leaders of the Organizing Committee and Sub-Committee of the 22nd China-ASEAN Expo announced that the 22nd China-ASEAN Expo will be held at the Nanning Exhibition and Convention Center, Guangxi Autonomous Region, People’s Republic of China from September 17 to 21, 2025 under the theme of “Digital Intelligence and Innovation Drive Development – Seizing New Opportunities of the China-ASEAN Free Trade Area 3.0 to Build a Closer China-ASEAN Community with a Shared Future”.
The significance of the Expo serves as an important platform for promoting trade, investment and tourism between China and ASEAN. The expo reflects China’s efforts to deepen economic ties with ASEAN, China’s largest trading partner for many years. Guangxi is considered a key province for China-ASEAN cooperation, especially in the current focus on artificial intelligence (AI).
It is also worth noting that Cambodia, one of the ASEAN countries, has also brought its rich potential to the 22nd China-ASEAN Expo 2025 in Nanning, Guangxi Province, China, where the actual location of the Cambodian National Pavilion is 160 square meters, choosing Sihanoukville as the beautiful city to promote the event.