សកម្មភាពឆ្លងកាត់ការដើរឡើងភ្នំដ៏ខ្ពស់បំផុត និងហ្វឹកហាត់ក្នុងជម្រៅទឹករយៈពេល៨ខែ! មុនពេលពួកគេក្លាយទៅជាកងកម្លាំងពិសេសរបស់ប្រទេសម៉ិកស៊ិកដ៏អង់អាច

កងទ័ពម៉ិកស៊ិកដែលកំពុងហ្វឹកហាត់សម្រាប់ក្លាយជាកងកម្លាំងពិសេសបានឡើងទៅលើភ្នំភ្លើង Iztaccíhuatl (អ៊ីសតាក់ស៊ីហ័ល) ដែលព័ទ្ធជុំវិញទីក្រុងម៉ិកស៊ិកូ ដែលជាផ្នែកមួយនៃការធ្វើតេស្តសមត្ថភាពដើម្បីចូលរួមក្នុងអង្គភាពដ៏រឹងមាំបំផុតរបស់អង្គភាពកងទ័ពរបស់ប្រទេស។ ពួកគេគឺជាសមាជិកនៃកងអនុសេនាធំ ផ្នែកវរជននៃកងទ័ពម៉ិកស៊ិក ដែលត្រូវបានតែងតាំងជាទូទៅដើម្បីប្រយុទ្ធប្រឆាំងនឹងអង្គការឧក្រិដ្ឋកម្ម រួមទាំងប្រតិបត្តិការយោធាថ្មីៗនេះ ដែលជាមេដឹកនាំនៃក្រុមជួញដូរគ្រឿងញៀនជំនាន់ថ្មីឈ្មោះ Nemesio Oseguera ត្រូវបានសម្លាប់នៅក្នុងរដ្ឋ Jalisco រួចទៅហើយដែរ។ ការហ្វឹកហាត់កាលថ្ងៃអង្គារម្សិលមិញដែលពាក់ព័ន្ធនឹងការឡើងភ្នំមានចម្ងាយ២៥គីឡូម៉ែត្រ ដោយមានភ្ញាប់ជាមួយនឹងសម្ភារៈជាង ២០គីឡូក្រាមតាមខ្លួនពួកគេដែរ ឡើងទៅកាន់កំពូលភ្នំខ្ពស់បំផុតមួយក្នុងប្រទេសម៉ិកស៊ិក។ គ្រូបង្វឹករូបម្នាក់បាននិយាយថា “ការដែលអាចបានមកហ្វឹកហាត់របៀបនេះគឺជាឯកសិទ្ធិមួយ” ដោយសំដៅទៅលើការចូលរួមជំនះឧបសគ្គដ៏លំបាកក្នុងការហ្វឹកហាត់ជាមុន។ វាផ្តល់នូវសមត្ថភាពចាំបាច់ដើម្បីធ្វើប្រតិបត្តិការក្នុងស្ថានភាពណាមួយ នៅពេលណាក៏បាន និងនៅគ្រប់ទីកន្លែងក៏បាន។ នោះគឺជាគោលបំណងសំខាន់របស់កងកម្លាំងពិសេសម៉ិកស៊ិក។ មុនពេលឡើងភ្នំ ទាហានបានធ្វើពិធីបូជា និងពិធីសាសនាមួយដើម្បីសុំការអនុញ្ញាតពីម្ចាស់ភ្នំដ៏ខ្ពស់នេះ ដើម្បីហ្វឹកហាត់ឲ្យបានជោគជ័យ។ ទាហានទាំងនេះបានហ្វឹកហាត់ទ្រង់ទ្រាយធំដើម្បីឲ្យបានស្ទាត់ជំនាញក្នុងការលោតឆ័ត្រយោងផង ការប្រយុទ្ធក្នុងទីក្រុងផង និងនៅក្នុងព្រៃ លើភ្នំ វាលខ្សាច់ និងក្រោមទឹកផង។ ការហ្វឹកហាត់របស់កងកម្លាំងពិសេសក្នុងប្រទេសម៉ិកស៊ិកមានរយៈពេលរហូតដល់៨ខែនៅទូទាំងលើដី និងក្នុងទឹកដីផ្សេងៗគ្នាមុនក្លាយជាកងកម្លាំងពិសេសបរបស់ប្រទេសម៉ិកស៊ិក៕

សម្រួលអត្ថបទ៖ សុផារិន្ទ