វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៥ពិតជាមានសារៈ សំខាន់សម្រាប់លើកឡើងនូវមតិយោបល់ សំណើរ សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ!
ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៥ នៅបរិវេណវត្តសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ប្រធានមន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានលើកឡើងថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺពិតជាមានសារៈសំខាន់សម្រាប់លើកឡើងនូវមតិយោបល់ សំណើរ សំណូមពរ និងផ្តល់អនុសាសន៍ឱ្យបានផុល ផុសសម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ឱ្យបានកាន់តែល្អប្រសើរប្រកបដោយគណនេយ្យភាព តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ដែលប្រជាពលរដ្ឋបានលើកក្នុងវេទិកានាពេលនេះ។ វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានប្រធាន បទចំនួន៧ ក្នុងនោះ ១.គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ២.សេវារដ្ឋវបាលសាធារណ ៣.គោលនយោបាយគាំពារសង្គម ៤.ការគ្រប់គ្រងគ្រោះមហន្តរាយ ៥.ការគ្រប់គ្រងសំណល់រឹង រាវ ៦.ការអនុវត្តមូលដ្ឋាន ៧.ការរៀបចំដែនដីនគរូបនីយកម្ម ។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋបានលើកឡើងពីចំណូមពរមានចំនួន ៩នាក់ មាន១២ករណី ទាក់ទងនិងវិស័យអប់រំខ្វះគ្រូបង្រៀនសាលាដូងប្រេង សណ្តាប់ធ្នាប់ ខ្វះបង្គោលភ្លើង សំរាម ស្មើសុំជួសជុលផ្លូវ សុំចេញបណ្ណកម្មសិទ្ធ ស្ថារអូរប្រឡាយ និងសំណូមពរលាយ លក្ខណ៍អក្សរចំនួន ៧នាក់ ស្មើនឹង ៩ករណី ពាក់ព័ន្ធស្ថារប្រឡាយ សំរាម ក្លោងទ្វាចូលវត្ត ស្មើសុំធ្វើ ប.ស.ស ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្ត បានថ្លែងថា ក្នុងនាមក្រុម ប្រឹក្សាខេត្ត គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តចូលរួមក្នុងវេទិការនេះ ក្នុងគោលបំណងធ្វើការបកស្រាយនូវសំណើរ សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋដែលបានលើក ឡើងក្នុងវេទិកាដោយបានធ្វើការដោះស្រាយផ្ទាល់ និងនិងករណីខ្លះបានចាត់តាំងរដ្ឋបាលស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ បន្តដោះ ស្រាយជូនប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់សំណើរ ព្រមទាំងបានធ្វើការណែនាំដល់គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវធ្វើការងារជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនិងក្រុមហ៊ុនប្រមូលសំរាម ដោយដាក់ផែនការ និងការវិភាគឪ្យបានច្បាស់លាស់ក្នុងការប្រមូលសំរាម ដើម្បីបរិស្ថាន អនាម័យល្អក្នុងមូលដ្ឋានសមា្រប់សុខមាលភាពកូនចៅជំនាន់ក្រោយ។ ទន្ទឹមនឹងនោះរាល់សំណួរ និងសំណូមពរតដែលបានលើកឡើងក្នុងវេទិការ ត្រូវបានធ្វើ ការដោះស្រាយ ដោយឡែកចំពោះសុំចេញបណ្ណកម្មសិទ្ធិដីធ្លីត្រូវធ្វើរតាមនីតិវិធីសុរិយោដី ៕


