វេទិកាកិច្ចសហប្រតិបត្តិការវិនិយោគព្រះសីហនុ-ជាំងស៊ូ គឺមានគោលបំណងដើម្បីពង្រឹង និងពង្រីកការទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ

ឯកឧត្តម ម៉ាង សីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥បាន ដឹក នាំវេទិកាកិច្ចសហប្រតិបត្តិការវិនិយោគព្រះសីហនុ-ជាំងស៊ូ នៅទីក្រុងណានជីង ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិនដោយមានការចូលរួមពី លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របស្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អគ្គនាយក នាយកក្រុមហ៊ុន អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ជាវិនិយោគិនចិន និងសមាជិក សមាជិកាទាំងអស់ប្រមាណជាង៣០០នាក់ ដែលមកពី ១២០ ក្រុមហ៊ុនផ្សេងៗគ្នា ដែលសហការរៀបចំដោយ មន្ទីរពាណិជ្ជកម្មខេត្ត ជាំងស៊ូ រដ្ឋបាលខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។

វេទិកាកិច្ចសហប្រតិបត្តិការវិនិយោគព្រះសីហនុ-ជាំងស៊ូ គឺមានគោលបំណងដើម្បីពង្រឹង និងពង្រីកការទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ ព្រម ទាំងស្វែងរកអ្នកវិនិយោគលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អចលនទ្រព្យ និងការដឹកជញ្ជូនជាដើម។

សូមគូសបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ សូមធានាជូនអ្នកវិនិយោគនូវការផ្តល់សេវាឆាប់ រហ័ស ប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ព្រម ទាំងការសម្របសម្រួល ការលើក ទឹកចិត្ត និងធានាសន្តិសុខ សុវត្ថិភាពដល់អ្នកវិនិយោគគ្រប់រូប និងមានសុទិដ្ឋិនិយមថា តាមរយៈវេទិកានេះ អ្នកវិនិយោគនឹងទទួលបានពត៌មានពិត និងច្បាស់លាស់ ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការវិនិយោគនៅខេត្តព្រះសីហនុ។

អំពីព័ត៌មានមិនពិតពីខេត្តព្រះសីហនុ ដើម្បីវាយប្រហារ អុចអាល ញុះញង់ ឱ្យអ្នកវិនិយោគមានការភ័យខ្លាច។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្ត សូមបញ្ជាក់ថាព័ត៌មានទាំងនោះគឺជាពត៌មានមិនពិតប្រាកដទេ ដោយធានាអះអាងការពារ សន្តិសុខ សុវត្ថិភាពជូនដល់អ្នកវិនិយោគឱ្យបានល្អប្រសើរ។ ព្រោះថាបេសកកម្មរបស់រដ្ឋបាលខេត្តគឺ៖
«សុខសុវត្ថិភាពរបស់អ្នកវិនិយោគ គឺជាកាតព្វកិច្ចរបស់យើងខ្ញុំ» ហើយ «ភាពជោគជ័យលើអាជីវកម្មរបស់អ្នកវិនិយោគ គឺជាភាពរីករាយរបស់យើងខ្ញុំ»។CMD