វិធីសាស្រ្តសុខភាពតែមួយជាមធ្យោបាយក្នុងការកាត់បន្ថយ ឬលុបបំបាត់ជំងឺឆ្កែឆ្កួតបានល្អបំផុត

AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ — លោកវេជ្ជបណ្ឌិត ប៉េង យីកស៊ីង មកពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងការលុបបំបាត់ ជំងឺឆ្កែឆ្កួត គឺត្រូវការយុទ្ធសាស្រ្តដែលត្រូវបានជួយជ្រុមជ្រែងពីបណ្តាប្រទេស ផ្សេងៗ គឺតាមរយៈវិធីសាស្រ្តសុខភាពតែមួយ (One Health Approach) ដែលយើង ត្រូវការកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតដែលជាប្រភេទជំងឺឆ្លងពីសត្វមកមនុស្ស។ នៅក្នុងនោះដែរ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានតួនាទីបង្កាជំងឺឆ្កែឆ្កួតសម្រាប់អ្នកដែលត្រូវឆ្កែខាំរួចហើយ និងអ្នកដែលមិនទាន់ ត្រូវបានឆ្កែខាំតាមរយៈការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត រួមជាមួយនឹងកិច្ច សហការពីគ្រប់ភាគីពាក់ព័ន្ធផ្សេងៗទៀតក្នុងគ្រប់វិស័យ ដើម្បីឈានទៅដល់ការ លុបបំបាត់ជំងឺឆ្កែឆ្កួតនេះ។

លោកវេជ្ជបណ្ឌិតបាននិយាយថា “នៅក្នុងប្រទេសកម្ពុជាយើង ជំងឺឆ្កែឆ្កួតនៅ តែជាក្តីបារម្ភ និងនៅតែជាគ្រោះថ្នាក់មួយ ព្រោះដោយសារវិធីសាស្រ្តសុខភាព តែមួយមានគោលគំនិតរួចហើយ ប៉ុន្តែការអនុវត្តជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា យើង គឺអត់ទាន់បានយកមកប្រើប្រាស់ឱ្យបានទូលំទូលាយនៅឡើយ”។ លោកបាន និយាយបន្ថែមថា ជាឧទាហរណ៍ជាក់ស្តែង នៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹង វិធីសាស្រ្តសុខភាពតែមួយ គឺភាគីពាក់ព័ន្ធនៅតែធ្វើការដាច់ដោយឡែកពីគ្នានៅ ឡើយ ដូចជាផ្នែកសុខភាពសត្វ ផ្នែកសុខភាពមនុស្ស និងផ្នែកបរិស្ថានជាដើម ដោយយើងនៅមិនទាន់បានសហការគ្នាឱ្យបានស្អិតរមួត និងគ្រប់ជ្រុងជ្រោយ។ នៅក្នុងនោះដែរ ប្រព័ន្ធអប់រំក៏មិនទាន់បានបញ្ចូលព័ត៌មាន ក៏ដូចជាការអប់រំពាក់ព័ន្ធ នឹងសុខភាពតែមួយនេះឱ្យជ្រៅទៅក្នុងការសិក្សានៅឡើយ ដូច្នេះ ជំងឺឆ្កែឆ្កួតនៅតែ ជាក្តីបារម្ភដ៏ធំរបស់ប្រទេសកម្ពុជា។

យោងតាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញឱ្យ ឃើញថា មានប្រជាជនប្រមាណ ៨០០នាក់ស្លាប់ក្នុងមួយឆ្នាំដោយសារជំងឺឆ្កែឆ្កួត នៅក្នុងប្រទេសកម្ពុជា។ បើយើងក្រឡេកមើលទៅក្រោយវិញ យើងឃើញថា ជំងឺឆ្កែឆ្កួតជាជំងឺដែលយើងអាចការពារបាន ១០០% ប្រសិនបើពួកគាត់មកបង្កាជំងឺ ឆ្កែឆ្កួតឱ្យបានទាន់ពេលវេលាក្រោយពេលដែលពួកគាត់ត្រូវបានសត្វខាំ ព្រោះយើង មានការបង្កាគ្រប់ទាំងអស់ ទាំងការចាក់វ៉ាក់សាំងការពារក្រោយឆ្កែខាំ និងវ៉ាក់សាំង ការពារមុនឆ្កែខាំ ប៉ុន្តែបញ្ហានៅត្រង់ថា ពួកគាត់មិនបានដឹង ឬយល់ឱ្យបាន ទូលំទូលាយអំពីសារៈសំខាន់នៃការទទួលបានវ៉ាក់សាំងការពារ និងរបៀបនៃការ ទទួលបានការបង្ការទាំងនោះ ដូច្នេះហើយ ចាំបាច់ត្រូវទាមទារឱ្យមានការ ផ្សព្វផ្សាយព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយ និងកាន់តែទូលំទូលាយ ហើយអ្នក សារព័ត៌មាននេះហើយដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចការនេះ។

លោកវេជ្ជបណ្ឌិត ប៉េង យីកស៊ីង បានបន្ថែមឱ្យដឹងថា ដូចគ្នានេះដែរ ខាងផ្នែកសុខភាពសត្វ គឺមានវ៉ាក់សាំងឆ្កែឆ្កួតសម្រាប់សត្វឆ្កែ ប៉ុន្តែពេលយើងធ្វើ ការសិក្សាស្រាវជ្រាវ បានរកឃើញថា សត្វឆ្កែដែលទទួលបានវ៉ាក់សាំងការពារជំងឺ ឆ្កែឆ្កួត គឺមានភាគរយតិចខ្លាំងនៅទូទាំងប្រទេសកម្ពុជា ដោយសារតែកង្វះការ យល់ដឹង និងព័ត៌មានអំពីសារៈសំខាន់ និងការកាត់បន្ថយហានិភ័យចំពោះជំងឺឆ្កែ ឆ្កួតប្រសិនបើសត្វឆ្កែភាគច្រើនទទួលបានវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនេះ។           លោកបានសង្កត់ធ្ងន់ថា ដូច្នេះហើយ ការអនុវត្តវិធីសាស្រ្តសុខភាពតែមួយ នៅក្នុងប្រទេសកម្ពុជាត្រូវតែរួសរាន់ធ្វើយ៉ាងណាឱ្យបានកាន់តែទូលំទូលាយជាង នេះ ហើយត្រូវមានកិច្ចសហការគ្នាឱ្យបានកាន់តែល្អប្រសើរ។ ក្នុងនាមវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជាដែលជាភាគីខាងសុខភាពមនុស្ស អ្វីដែលយើងអាចធ្វើ បាននៅពេល នេះ គឺកិច្ចខិតខំប្រឹងប្រែងផ្តល់សេវាកម្មថ្នាំបង្កាដល់ជនរងគ្រោះដែលពួកគាត់ត្រូវ បានសង្ស័យថាត្រូវបានខាំដោយសត្វមានជំងឺ និងខិតខំធ្វើការសិក្សាស្រាវជ្រាវ បន្ថែមធ្វើយ៉ាងណាចូលរួមចំណែកក្នុងការលុប បំបាត់ជំងឺឆ្កែឆ្កួតនៅក្នុងប្រទេស កម្ពុជា។

ដោយមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រក្រុង ប៉ារីស វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រូវបានបង្កើតឡើងនៅទីក្រុងភ្នំពេញនៅក្នុង ឆ្នាំ១៩៩៥ ដោយនៅក្នុងនោះ យើងមានមជ្ឈមណ្ឌលការពារ និងបង្កាជំងឺឆ្កែឆ្កួត មួយដែលប្រតិបត្តិការតាំងពីឆ្នាំ១៩៩៥ មក ហើយចំនួនប្រជាជនដែលមកទទួល សេវាកម្មបង្ការជំងឺឆ្កែឆ្កួតតាមរយៈការចាក់វ៉ាក់សាំងមានការកើនឡើងជារៀងរាល់ឆ្នាំ។ រហូតមកដល់ឆ្នាំ២០១៨ ដោយមើលឃើញនូវការកើនឡើងកាន់តែខ្លាំងនៃ ចំនួនអ្នកមកទទួលសេវាកម្មនេះ ទើបវិទ្យាស្ថានសម្រេចបង្កើតមជ្ឈមណ្ឌលបង្ការ ជំងឺឆ្កែឆ្កួតមួយទៀតនៅក្នុងខេត្តបាត់ដំបង ដើម្បីពង្រីកវិសាលភាពសម្រាប់បណ្តា ខេត្តនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលរួមមានខេត្តបាត់ដំបង ពោធ៍ិសាត់ បន្ទាយមានជ័យ និងសៀមរាបជាដើម។ ក្រោយការបង្កើត និងប្រតិបត្តិការដោយ មានកិច្ចសហការដ៏ល្អជាមួយរដ្ឋបាលខេត្តបាត់ដំបង យើងឃើញថាគំរូនេះទទួល បានជោគជ័យល្អ យើងក៏សម្រេចយកគំរូដូចគ្នានេះទៅបង្កើតមជ្ឈមណ្ឌលបង្ការជំងឺ ឆ្កែឆ្កួតមួយទៀតនៅក្នុងខេត្តកំពង់ចាម ដោយគ្របដណ្តប់ទៅលើខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរីជាដើម។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា “ដូច្មេះមកទល់ ពេលនេះ យើងមានមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតចំនួនបី គឺភ្នំពេញ បាត់ដំបង និង កំពង់ចាម ប៉ុន្តែវានៅតែមិនទាន់គ្រប់គ្រាន់នៅឡើយ ព្រោះបើយោងតាមតួលេខ ដែលយើងទទួលបានក្នុងឆ្នាំកន្លងមក យើងផ្តល់សេវាវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ដល់ប្រជាជនបានចំនួន ៦៣.០០០នាក់​ដែលនេះជាតួលេខមួយដ៏ច្រើន ប៉ុន្តែ បើយោងតាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានប៉ាស្ទ័រ បង្ហាញឱ្យឃើញថា ករណី ដែលគ្រោះថ្នាក់ដែលបង្កដោយសត្វខាំអាចមានចំនួនដល់ទៅជាង ៤០០.០០០នាក់ ក្នុងមួយឆ្នាំ។ ដូច្នេះបើប្រៀបធៀបចំនួននេះនឹងចំនួនដែលវិទ្យាស្ថានបានផ្តល់សេវា ជូន យើងឃើញថានៅមានគម្លាតខ្លាំងណាស់ ចឹងវានៅសល់ចន្លោះប្រហោងច្រើន ទៀតដែលត្រូវបំពេញ ជាពិសេសកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ។

លោកវេជ្ជបណ្ឌិតក៏បានរំលឹកផងដែរថា វាក៏មានករណីផ្សេងទៀតដែរ ដែលមានការចម្លងជំងឺឆ្កែឆ្កួតនេះពីសត្វផ្សេងទៀត មិនមែនមានតែសត្វឆ្កែនោះទេ ជាពិសេស សត្វដែលបំបៅកូនដោយទឹកដោះ ដូចជាសត្វឆ្មា និងសត្វផ្សេងៗទៀត ជាដើម៕

 

ដោយ៖ យា ចិន្តាខន្តី