វិទ្យាលយ័ចំនួន២ នៃខេត្តព្រះសីហនុ ទទួលបានមេដាយមាស ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃគម្រោង «មនសិការពលរដ្ឋល្អ»

សិស្សានុសិស្សយុវជន ស.ស.យ.ក. នៃក្លឹបមនសិការពលរដ្ឋល្អ វិទ្យាលយ័ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ និង វិទ្យាល័យ ហ៊ុន សែន ស្រុកកំពង់សិលា នៃខេត្តព្រះសីហនុ ទទួលបានមេដាយមាស ចំណាត់ថ្នាក់ “គម្រោងឆ្នើម” និងចំណាត់ថ្នាក់ “គម្រោងគំរូ” ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃគម្រោង «មនសិការពលរដ្ឋល្អ» នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ។ ទាំងអស់នេះដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ តែងតែគិតគូរកិច្ចការងារអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណាឱ្យសិស្សានុសិស្សទាំងអស់គ្នាទទួលបាននាពេលនេះគឺជាការលើក ស្ទួយនៅវិស័យអប់រំ យុវជន និងកីទ្បា ក្នុងខេត្តព្រះសីហនុរបស់យើង ហើយពិធីនេះដោយអញ្ជើញជាគណៈអធិបតីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
សូមបញ្ជាក់ថា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ សិស្សានុសិស្សយុវជន ស.ស.យ.ក. ក្លឹបមនសិការពលរដ្ឋល្អ នៃពីវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ (ដំណក់ទឹក នៃក្តីសង្ឃឹម) ទទួលបានជ័យលាភី មេដាយមាស “គម្រោងឆ្នើម” រីឯសិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន កំពង់សិលា ស្រុកកំពង់សីលា(ស្នាមញញឹម សិស្សរៀនយឺត)ក៏ទទួលបានចំណាត់ថ្នាក់ “គម្រោងគំរូ” ផងដែរ។
កម្មវិធី “កម្ពុជាក្នុងបេះដូងខ្ញុំ” នៃគម្រោង «មនសិការពលរដ្ឋល្អ» ធ្វើឡើងក្នុងគោលបំណងបណ្ដុះមនសិការ ផ្នត់គំនិតយុវជនកម្ពុជា ដើម្បីត្រៀមប្រែក្លាយជាសសរទ្រូង នៃប្រទេសជាតិ ព្រមទាំងបង្ហាញឱ្យឃើញអំពីសមត្ថភាព ភាពច្នៃប្រឌិត ការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង ការចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្សដទៃទៀត ទាំងនេះជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថាកម្មវិធីមនសិការពលរដ្ឋល្អ នេះបានផ្លាស់ប្ដូរនូវទស្សនៈ សមត្ថភាព នៃភាពជឿជាក់បណ្ដុះនូវការធ្វើការងារជាក្រុមសង្ឃឹមថាសិស្សានុសិស្ស និងកាន់តែខិតខំពង្រឹងនូវសម្ថភាពជំនាញបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាជលករមួយចូលរួមជួយប្រទេសជាតិ ក្នុងការប្រកួតប្រជែងទាំងថ្នាក់តំបន់ និងអន្ដរជាតិ ព្រមទាំងខិតខំព្យាយាមរក្សានូវនិរន្ដរភាព នៃកម្រង ដើម្បីចូលរួមចំណែកអភិវឌ្ឍសហគមន៍ សង្គមជាតិប្រកបដោយមនសិការការទទួល ខុសត្រូវខ្ពស់ ហើយក្នុងវគ្គផ្តាច់ព្រ័ត្រនេះ តាមរយៈការប្រកួតអនុវត្តគម្រោងរបស់សិស្សានុសិស្សថ្នាក់ទី១០ និងថ្នាក់ទី១១ ដែលមកពី ១២រាជធានី/ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន គម្រោងគំរូចំនួន ២៤ គម្រោង ក្នុងចំណោមគម្រោងទូទាំងប្រទេសសរុបចំនួន៤៣២ ត្រូវបានគណៈកម្មការជ្រើសរើសយកមកប្រកួតដណ្តើមជ័យលាភី “គម្រោងឆ្នើម”និង”គម្រោងល្អ”។
សូមបញ្ជាក់ថា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ សិស្សានុសិស្សយុវជន ស.ស.យ.ក. ក្លឹបមនសិការពលរដ្ឋល្អ នៃពីវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ (ដំណក់ទឹក នៃក្តីសង្ឃឹម) ទទួលបានជ័យលាភី មេដាយមាស “គម្រោងឆ្នើម” រីឯសិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន កំពង់សិលា ស្រុកកំពង់សីលា(ស្នាមញញឹម សិស្សរៀនយឺត)ក៏ទទួលបានចំណាត់ថ្នាក់ “គម្រោងគំរូ” ផងដែរ។ កម្មវិធី “កម្ពុជាក្នុងបេះដូងខ្ញុំ” នៃគម្រោង «មនសិការពលរដ្ឋល្អ» ធ្វើឡើងក្នុងគោលបំណងបណ្ដុះមនសិការ ផ្នត់គំនិតយុវជនកម្ពុជា ដើម្បីត្រៀមប្រែក្លាយជាសសរទ្រូង នៃប្រទេសជាតិ ព្រមទាំងបង្ហាញឱ្យឃើញអំពីសមត្ថភាព ភាពច្នៃប្រឌិត ការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង ការចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្សដទៃទៀត ទាំងនេះជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។