លោ Newsom និយាយថាការដាក់ពង្រាយយោធានៅទីក្រុង Los Angeles របស់លោក Trump គឺជាការគំរាមកំហែងលទ្ធិប្រជាធិបតេយ្យ

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បាននិយាយថា៖ ប្រធានាធិបតី Donald Trump កំពុង “អនុវត្តបណ្ដាញយោធាសម្រាប់ការចាប់ខ្លួនក្រុមអ្នកតវ៉ា” នៅលើទីក្រុង Los Angelesអំឡុងពេលសុន្ទរកថាសាធារណៈខ្លីមួយកាលពីថ្ងៃអង្គារ។
អភិបាលរដ្ឋមកពីបក្សប្រជាធិបតេយ្យរូបនេះបានលើកឡើងក្រោយពេលលោក Trump បានបញ្ជាឲ្យប្រើកម្លាំងទ័ពជាង ៥,០០០ នាក់ រួមមានទាហាន ឆ្មាំជាតិនិងទាហានជើងទឹកទៅកាន់ទីក្រុងធំទីពីរនៃសហរដ្ឋអាមេរិក។ក្រុមទាហានត្រូវបានបញ្ជូនទការពារអាគាររដ្ឋាភិបាល ប៉ុន្តែឥឡូវនេះក៏កំពុងការពារភ្នាក់ងារអន្តោប្រវេសន៍ពេលពួកគេអនុវត្តការចាប់ខ្លួនផងដែរ។ រូបថតដែលបានផ្សាយនៅថ្ងៃអង្គារដោយ ក្រុមអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក(U.S. Immigration and Customs Enforcement ឬ ICE )បានបង្ហាញថាទាហានជាតិកំពុងឈរជុំវិញមន្ត្រីអន្តោប្រវេសន៍ស្របពេលពួកគេធ្វើការចាប់ខ្លួនប្រជាជនដែលតវ៉ា។
ICEក៏បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាទាហានកំពុងផ្តល់ការការពារសន្តិសុខនៅអាគាររដ្ឋាភិបាល និងការពារមន្ត្រីដែល “ចេញធ្វើបេសកកម្មប្រតិបត្តិការរាល់ថ្ងៃ”។ ការផ្លាស់ប្តូរនេះបានជម្រុញឲ្យទាហានប្រតិបត្តិការច្បាប់ដូចជាការបញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅប្រទេសវិញដូចទៅតាមលោក Trump បានសន្យាមុនពេលជាប់ឆ្នោតថានឹងជាគោលនយោបាតមួយនៃការបង្រ្កាបអន្តោប្រវេសន៍របស់រដ្ឋាភិបាលរបស់លោក។ទាហានជាតិមានអំណាចចាប់ខ្លួនអ្នកដែលវាយប្រហារទៅលើមន្ត្រី។
ជាងនេះទៅទៀតលោក Newsom បាននិយាយថា៖ គោលនយោបាយនៃការបង្រ្កាបអន្តោប្រវេសន៍របស់លោកTrump បានហួសសកម្មភាពចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់។លោកបានបន្តទៀតថា៖ ការសម្រេចចិត្តរបស់ Trump ក្នុងការបញ្ជាឲ្យកងទ័ពជាតិរបស់ California ចូលរួមដោយគ្មានការគាំទ្រពីលោកដែលជាអភិបាលរដ្ឋកាលីហ្វ័រញ៉ាផ្ទាល់ហើយព្រមានរដ្ឋផ្សេងៗទៀតគួរមានការប្រុងប្រយ័ត្នដោយលោក Newsom លើកឡើងថា“California អាចជារដ្ឋដំបូង ប៉ុន្តែវាពិតជានឹងមិនបញ្ចប់នៅទីនេះទេ”។
គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃអង្គារ លោក Newsom ក៏បានស្នើសំណើបន្ទាន់ទៅតុលាការសហរដ្ឋអាមេរិកដើម្បីបញ្ឈប់ការប្រើ កងទ័ពជាតិនិងទាហានជើងទឹករបស់រដ្ឋាភិបាល Trump ដើម្បីជួយក្នុងការចាប់ខ្លួនអ្នកអន្តោប្រវេសន៍នៅទីក្រុង Los Angeles។ លោកបាននិយាយថា៖ ការធ្វើបែបនេះអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងបណ្តាលឲ្យមានការរំខានសាធារណៈ។ ការស្នើសំណើនេះបានធ្វើឡើងបន្ទាប់ពី Trump បានបញ្ជាឲ្យ កងទ័ពជាតិ ចំនួនប្រហែល ៤,០០០ នាក់ និង ទាហានជើងទឹក ចំនួន ៧០០ នាក់ទៅកាន់ទីក្រុង LA។
យ៉ាងណាមិញរដ្ឋាភិបាលសហរដ្ឋអាមេរិកបានឆ្លើយតបថា លោក Newsom កំពុងស្នើសំណើមួយដែលគ្មានប្រវត្តិមុនមក ហើយគ្រោះថ្នាក់ ដោយវានឹងរំខានដល់សមត្ថភាពក្នុងការអនុវត្តន៍បេសកកម្មអន្តោប្រវេសន៍របស់ខ្លួនហើយតុលាការបានកំណត់ថ្ងៃសវនាការនៅថ្ងៃព្រហស្បតិ៍នេះផងដែរ៕

សម្រួលអត្ថបទ៖ ឡុង បញ្ញា