លោកTrump បញ្ជាក់ថាអស់រយៈពេល៤៧អាណត្តិមកនេះ គ្មានប្រធានាធិបតីអាម៉េរិកណាមួយហ៊ានវៃអ៊ីរ៉ង់ទេ! មានតែលោកម្នាក់គត់ ព្រោះអ៊ីរ៉ង់គំរាមអាម៉េរិកច្រើនទសវត្សរ៍មកហើយ
លោកប្រធានាធិបតី Donald Trump បាននិយាយថាលោកពិតជាសោកស្តាយចំពោះអ្នកកាន់តំណែងមុនក្នុងការិយាល័យ Oval ចំពោះកិច្ចសន្ទនាឯកជនមួយអំពីការមិនព្រមវាយប្រហារអ៊ីរ៉ង់តាមរបៀបដែលលោក Trump បានធ្វើអស់រយៈពេលជាងពីរសប្តាហ៍មកនេះ។ ប៉ុន្តែលោក Trump ក៏មិនបានបញ្ចេញឈ្មោះអតីតប្រធានាធិបតីណាមួយឡើយ នៅពេលដែលសារព័ត៌មានសួរថាតើជានរណានោះ! ដោយលោកគ្រាន់តែនិយាយថា លោកមិនចង់បញ្ចេញ ព្រោះមិនធ្វើឱ្យគាត់ខ្មាស់គេ ទុកមុខឲ្យ។ ប្រធានាធិបតីសាធារណរដ្ឋរូបនេះបានប្រាប់រឿងនេះជាលើកដំបូងអំឡុងពេលដែលលោកបានថ្លែងសុន្ទរកថាដ៏វែងស្តីអំពីការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈដែលគាត់បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល Kennedy។ លោក Trump ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល និងបានចូលក្នុងកិច្ចប្រជុំនៅនេះសេតវិមានដែរ។ លោកបាននិយាយម្តងទៀតថា អ៊ីរ៉ង់គឺជារដ្ឋដែលគំរាមកំហែងដល់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែលោកគឺជាប្រធានាធិបតីអាម៉េរិកតែម្នាក់គត់ដែលមានភាពក្លាហានក្នុងការធ្វើអ្វីមួយជាមួយពួកគេ។ «មើលចុះអស់រយៈពេល ៤៧ ឆ្នាំមកហើយ (សំដៅលើប្រធានាធិបតីអាម៉េរិកចំនួន៤៧អាណត្តិ) គ្មានប្រធានាធិបតីណាម្នាក់មានឆន្ទៈធ្វើអ្វីដែលខ្ញុំកំពុងធ្វើដូចពេលនេះទេ ហើយពួកគេគួរតែធ្វើវាជាយូរមកហើយដែរ» លោកបានមានប្រសាសន៍ថា «វានឹងកាន់តែងាយស្រួលសម្រាប់អាម៉េរិកទៅថ្ងៃអនាគត គ្មានប្រធានាធិបតីណាម្នាក់ដែលចង់ធ្វើវានោះទេ។ ហើយទោះយ៉ាងណាក៏ដោយ ប្រធានាធិបតីគ្រប់រូបសុទ្ធតែដឹង ថាអ្វីដែលចង់ចង់និយាយ។ ខ្ញុំធ្លាប់បាននិយាយជាមួយប្រធានាធិបតីមួយរូប ដែលខ្ញុំចូលចិត្តលោក ដោយតាមពិតទៅលោកគឺជាអតីតប្រធានាធិបតីអាម៉េរិកដែរ។ លោកបាននិយាយថា ‘លោកបានជូនពរឲ្យខ្ញុំបានធ្វើរឿងប្រឆាំងអ៊ីរ៉ង់ ប៉ុន្តែជាក់ស្តែងពួកគេមិនបានធ្វើវាទេ ទាំងដែលខ្ញុំកំពុងធ្វើវា» ។ លោក Trump បានបន្តទៀតថានៅពេលសួរថាអតីតប្រធានាធិបតីណាដែលលោកបាននិយាយជាមួយ លោក Trump បាននិយាយថា «ខ្ញុំក៏មិនអាចប្រាប់រឿងនោះទៅអ្នកបានដែរ ព្រោះវាជារឿងអាក្រក់ខ្លាំងសម្រាប់អាជីពជាអ្នកនយោបាយរបស់លោក បើទោះបីពេលនេះលោកមិនមានអាជីព ឬ តួនាទីអ្វីក៏ដោយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



