លោក Zelenskyy សម្រេចរុះរើគណៈរដ្ឋមន្ត្រីអ៊ុយក្រែនថ្មី ដោយបានតែងតាំងនាយករដ្ឋមន្ត្រីថ្មីជាស្រ្តីដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងអំឡុងពេលប្រទេសមានសង្គ្រាមជិត៤ឆ្នាំមកនេះ

រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែន និងជាអ្នកចរចាដ៏សំខាន់ក្នុងកិច្ចព្រមព្រៀងរ៉ែជាមួយអាមេរិកលោកស្រី Yulia Svyrydenko ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះកាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យលោកក្លាយជាប្រមុខរដ្ឋាភិបាលថ្មីដំបូងរបស់ប្រទេសអ៊ុយក្រែនចាប់តាំងពីមានការលុកលុយពេញលេញរបស់រុស្ស៊ីក្នុងឆ្នាំ 2022 មក។ លោកស្រី Svyrydenko គឺស្ថិតក្នុងចំនោមមន្ត្រីមួយក្រុមដែលទទួលតួនាទីថ្មីនៅក្នុងរដ្ឋាភិបាលអ៊ុយក្រែនជំនួសលោក Caneyrresh Volensky ។ ការផ្ទេរតំណែងនេះធ្វើឡើងដើម្បីពង្រឹងប្រទេសដែលញ៉ាំញីដោយសង្គ្រាម និងជំរុញការផលិតសព្វាវុធក្នុងស្រុកដែលកំពុងប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ការកែប្រែខុទ្ទកាល័យគណៈរដ្ឋមន្ត្រីនៅក្នុងប្រទេសមិនត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរដ៏សំខាន់នោះទេ ដោយសារតែមេដឹកនាំអ៊ុយក្រែននៅតែបន្តពឹងផ្អែកលើមន្ត្រីដែលបានបង្ហាញពីប្រសិទ្ធភាព និងភាពស្មោះត្រង់របស់ពួកគេក្នុងអំឡុងពេលមានសង្រ្គាម ដែលបច្ចុប្បន្ននេះវាជាឆ្នាំទី៤របស់ពួកគេដែរ។ លោក Zelenskyy បានតែងតាំងតំណែងនេះកាលពីថ្ងៃព្រហស្បតិ៍ដើម្បីរុះរើតំណែងរដ្ឋាភិបាលកំពូល រួមទាំងការជំនួសនាយករដ្ឋមន្ត្រីចាស់លោក Denys Shmyhal ដែលជាប្រមុខរដ្ឋាភិបាលដែលកាន់អំណាចយូរបំផុតក្នុងប្រវត្តិសាស្ត្រអ៊ុយក្រែនដែរ។ នេះបើតាមគេហទំព័រសភា ដោយបានបញ្ជាក់ឲ្យដឹងថាលោក Shmyhal ឥឡូវបានផ្លាស់ទៅជារដ្ឋមន្ត្រីការពារជាតិហើយ។ ការផ្លាស់ប្តូរផ្សេងទៀតត្រូវបានគេរំពឹងទុកថាស្ថិតក្នុងគណៈរដ្ឋមន្ត្រី ប៉ុន្តែការតែងតាំងលោកស្រី Svyrydenko ជានាយករដ្ឋមន្ត្រីកំពុងដំណើរការ នៅពាក់កណ្តាលផ្លូវហើយ។ លោកស្រីបានដើរតួយ៉ាងសំខាន់ក្នុងការចរចាកិច្ចព្រមព្រៀងរ៉ែរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ដោយធានាថាលក្ខខណ្ឌអាចទទួលយកបានសម្រាប់ទីក្រុង Kyiv ។ លោកស្រី Svyrydenko បានតំណាងឱ្យអ៊ុយក្រែនជាញឹកញ៉យតែងតែស្ថិតនៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយដៃគូលោកខាងលិច ដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការស្តារសេដ្ឋកិច្ច និងការកសាងឡើងវិញផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ