លោក Zelenskyy បញ្ជាក់ថា៖ សង្គ្រាមអាចបញ្ចប់បានគ្រប់ពេលវេលា ប្រសិនបើរុស្ស៊ីយល់ព្រម និងប្តូរពីការបង្អួតសព្វាវុធខ្លួនឯង មកជាការចរចាដើម្បីសន្តិភាពវិញ

លោក Zelenskyy បញ្ជាក់ថា៖ សង្គ្រាមអាចបញ្ចប់បានគ្រប់ពេលវេលា ប្រសិនបើរុស្ស៊ីយល់ព្រម និងប្តូរពីការបង្អួតសព្វាវុធខ្លួនឯង មកជាការចរចាដើម្បីសន្តិភាពវិញ
———————-
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា៖ បទឈប់បាញ់គ្នាជាមួយរុស្ស៊ីអាចធ្វើទៅបានគ្រប់ពេលវេលា ដែលនេះគឺអ្វីដែលលោកបានលើកឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងប្រាហ្គ(Prague) សាធារណរដ្ឋឆែក្ស។ លោក Zelenskyy បានស្នើសុំជាថ្មីម្ដងទៀតសម្រាប់បទឈប់បាញ់រយៈពេល៣០ថ្ងៃទៀត ដូចដែលសហរដ្ឋអាមេរិកបានផ្តល់យោបល់ជូនដែរ។ ដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីនៃសាធារណរដ្ឋឆែក្សនៅពេលនេះ ធ្វើឡើងស្របពេលដែលរុស្ស៊ីបានប្រកាសផ្អាកបទបាញ់រយៈពេល៧២ម៉ោងនៅសប្តាហ៍ក្រោយ ដើម្បីប្រារព្ធទិវាជ័យជម្នះរបស់ខ្លួនក្នុងសម័យសង្រ្គាមលោកលើកទី២។ លោក Zelenskyy បាននិយាយក្នុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីឆែក្ស លោក Petr Pavel ថា៖ លោក Vladimir Putin ពិតជាមានចេតនាបង្អួតពីសព្វាវុធរថក្រោះរបស់ខ្លួនក្នុងក្បួនដង្ហែរនៃទិវាជ័យជំនះសង្រ្គាមលោកលើកទី២ ប៉ុន្តែប្រធានាធិបតីរុស្សីក៏មិនគួរចំណាយពេលគិតអំពីរឿងទាំងនោះពេកដែរ អ្វីដែលលោកគួរតែគិតនោះគឺបច្ចុប្បន្ននៃការបញ្ចប់សង្គ្រាមរវាងរុស្សីនឹងអ៊ុយក្រែនឡើងវិញប្រសើរជាង។ សូមបញ្ជាក់ថាដំណើរទស្សនកិច្ចនេះធ្វើឡើង បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Putin លើទូរទស្សន៍ជាតិរុស្សីថា៖ តម្រូវការប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនមិនបានកើតឡើងទេ ហើយលោកសង្ឃឹមថាវានឹងមិនកើតឡើងផងដែរ៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា