លោក Zelenskyy និយាយថា៖ រុស្ស៊ីកំពុងចង់សាកល្បងជាមួយ ពិភពលោក ក្រោយពីបានសម្រុកវាយប្រហារអគាររដ្ឋាភិបាល នៅទីក្រុង Kyiv ដោយ Drone ជាង៨០០គ្រឿង

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា៖ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំដែលបានបំបែកកំណត់ត្រាទៅលើទីក្រុងគៀវកាលពីថ្ងៃអាទិត្យនេះ គឺរុស្ស៊ីកំពុងចង់សាកល្បងជាមួយនឹងពិភពលោកហើយ។ លោកបញ្ជាក់ទៀតថា៖ ដូច្នេះវាមានសារៈសំខាន់ណាស់ដែលត្រូវមានសេចក្តីថ្លែងការណ៍របស់មេដឹកនាំ រដ្ឋ និងស្ថាប័ននានាត្រូវតែតាមដានឲ្យសកម្មភាពខ្លាំង – លើទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ប្រឆាំងនឹងបុគ្គលដែលពាក់ព័ន្ធជាមួយរុស្ស៊ី និងពន្ធដ៏រឹងមាំ និងការរឹតបន្តឹងផ្សេងទៀតលើពាណិជ្ជកម្មជាមួយរុស្ស៊ីដែរ នេះជាអ្វីដែល លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាវីដេអូផ្សព្វផ្សាយនាពេលយប់របស់លោក។ រុស្ស៊ីបានវាយប្រហាររដ្ឋធានីអ៊ុយក្រែនដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចកាលពីថ្ងៃអាទិត្យនេះ ដោយការវាយប្រហារតាមអាកាសនោះគឺមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមដោយបានសម្លាប់មនុស្ស ៤នាក់នៅទូទាំងប្រទេស និងធ្វើឱ្យខូចខាតអគាររដ្ឋាភិបាលដ៏សំខាន់មួយរបស់ប្រទេសអ៊ុយក្រែនដែរ។ រុស្ស៊ីបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន ៨១០ គ្រឿង និងឧបករណ៍បំបាំងកាយ ខណៈកងទ័ពអាកាសអ៊ុយក្រែនបានបន្ថែមថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៧៤៧ គ្រឿង និងកាំជ្រួច ៤ គ្រាប់ដែរ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យនេះថា ខ្លួនបានប្រើប្រាស់អាវុធដែលមានភាពជាក់លាក់កម្រិតខ្ពស់ និងយន្តហោះគ្មានមនុស្សបើក ដើម្បីវាយប្រហារទីតាំងដំឡើង និងផ្ទុកយន្តហោះគ្មានមនុស្សបើក មូលដ្ឋានទ័ពអាកាសយោធានៅភាគកណ្តាល ភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន ដែលមានរោងចក្រឧស្សាហកម្ម និងកន្លែងដឹកជញ្ជូននៅជាយក្រុង Kyiv ។ ក្រសួងបាននិយាយថាទីតាំងដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារជោគជ័យ ហើយបានអះអាងថាមិនមានការធ្វើកូដកម្មលើទីកន្លែអផ្សេងទៀតទេនៅក្នុងព្រំដែននៃទីក្រុង Kyiv នោះ ដោយការវាយប្រហារនោះសំដៅខ្លាំងលើអគាររដ្ឋាភិបាលឲ្យរងការខូចខាតធ្ងន់ធ្ងរ។ សូមបញ្ជាក់ថាការវាយប្រហារកាលពីថ្ងៃអាទិត្យ គឺជាការវាយប្រហារដ៏ធំលើកទីពីររបស់យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរបស់រុស្ស៊ី ដើម្បីតម្រង់គោលដៅទីក្រុង Kyiv ក្នុងរយៈពេលពីរសប្តាហ៍មកនេះ ខណៈដែលក្តីសង្ឃឹមសម្រាប់កិច្ចចរចាសន្តិភាពបានធ្លាក់ចុះជាគំហុក៕
សម្រួលអត្ថបទ៖ សុផារិន្ទ