លោក Trump ហាក់ដូចជាគេចវេសនឹងសំណួរអំពីថ្ងៃផុតកំណត់៥ថ្ងៃ ដែលលោកបានគំរាមអ៊ីរ៉ង់ថាបើមិនបើកច្រកសមុទ្រ Hormuz ទេ! លោកនឹងបំផ្លាញរោងចក្រថាមពេលរបស់ពួកគេ….

នៅពេលដែលអ្នកព័ត៌មានសួរសំណួរទៅកាន់លោកប្រធានាធិបតី Trump ថាតើលោកនៅតែប្រកាន់ខ្ជាប់ចំពោះផែនការពន្យារពេល៥ថ្ងៃ ដើម្បីចាត់វិធានការបំផ្លាញរោងចក្រថាមពលរបស់អ៊ីរ៉ង់ ដែលលោកធ្លាប់បានប្រកាសកាលពីថ្ងៃចន្ទឬអត់? លោកប្រធានាធិបតី Donald Trump បាននិយាយថា “ខ្ញុំមិនទាន់ដឹងនោះទេ”។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកប្រធានាធិបតីបាននិយាយថា រឿងនេះវាអាស្រ័យលើថាតើក្រុមរបស់លោកប្រាប់លោកថាតើការចរចាជាមួយអ៊ីរ៉ង់កំពុង “ដំណើរការ” ឬក៏អត់នោះ។ លោក Trump បាននិយាយថា “យើងមានពេលច្រើន” “ហើយវានឹងមានថ្ងៃមួយនោះដែរ។ នៅក្នុងសម័យប្រជុំរបស់លោក Trump មួយថ្ងៃ -តើអ្នកដឹងទេថាវាគឺជាអ្វី? នោះគឺជាពេលវេលានៃការសម្រចចុងក្រោយដោយគ្មានសោកស្តាយអ្វីឡើយ”។ លោក Trump បានគំរាមវាយប្រហាររោងចក្រថាមពលអ៊ីរ៉ង់ចាប់ពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ លុះត្រាតែច្រកសមុទ្រនេះមិនត្រូវបានបើកឡើងវិញទាំងស្រុងដែរ។ លោកបាននិយាយថា ថ្ងៃផុតកំណត់ត្រូវបានពន្យារពេលហើយ ដើម្បីចរចាលើកិច្ចព្រមព្រៀងបទឈប់បាញ់។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់លោក Trump ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីរ៉ង់មកបានដំណើរការជាង១ម៉ោង និង៤០នាទី។ ប៉ុន្តែមិនដូចកិច្ចប្រជុំពីពេលមុនឡើយ ដោយលោកប្រធានាធិបតីបានរក្សាវាឱ្យផ្តោតជាសំខាន់លើសង្គ្រាមនៅអ៊ីរ៉ង់ច្រើនបំផុត។ ជាធម្មតាលោក Trump តែងតែផ្តល់ពេលវេលាដល់សមាជិកគណៈរដ្ឋមន្ត្រីគ្រប់រូបដើម្បីរាយការណ៍ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកបានកំណត់ឲ្យមានអ្នកនិយាយចំពោះសកម្មភាពរបស់លោកផ្ទាល់ មានដូចជាលោកអនុប្រធានាធិបតី JD Vance រដ្ឋមន្រ្តីការបរទេសលោក Marco Rubio លោក Pete Hegseth រដ្ឋមន្រ្តីការពារជាតិ, លោក Scott Bessent , លោក Chris Wright រដ្ឋមន្ត្រីក្រសួងថាមពល រួមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Doug Burgum ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក Trump ហាក់បានកំពុងថ្លឹងថ្លែងលើប្រធានបទមួយចំនួនដែលមិនទាក់ទងគ្នា ដូចជាជម្រើសឧបករណ៍ពីសំណេរបស់លោក គម្រោងសាងសង់នៅធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលគាត់គិតថាចំណាយច្រើនពេក និងបណ្តឹងដែលកំពុងរង់ចាំលោកដើម្បីបញ្ឈប់ការបិទទីកន្លែងសម្តែងសិល្បៈនៅមជ្ឈមណ្ឌល Kennedy សម្រាប់គម្រោងជួសជុលរយៈពេល២ឆ្នាំទៀតជាដើម៕

សម្រួលអត្ថបទ៖ សុផារិន្ទ