លោក Trump លើកឡើងថាលោកចង់ជួបដោយផ្ទាល់ជាមួយ នឹងមេដឹកនាំកូរ៉េខាងជើង Kim Jong Un ម្តងទៀតនៅឆ្នាំនេះ! ប៉ុន្តែមិនដឹងថាទៅរួចឬអត់ទេ?

អំឡុងពេលនៃកិច្ចប្រជុំក្នុងការិយាល័យ Oval នៅសេតវិមានជាមួយប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូងលោក Lee Jae Myung ស្រាប់តែលោកប្រធានាធិបតីអាម៉េរិក Donald Trump បាននិយាយថា៖ លោកមិនដឹងថាតើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នឹងបញ្ចប់កិច្ចជំនួបគ្នានៅពេលណានោះទេ។ លោក Trump បានប្រាប់អ្នកយកព័ត៌មានទៀតថា “ប្រហែលជាពួកគេនឹងងាយបញ្ចប់ ឬ ប្រហែលជាពួកគេនឹងមិនងាយបញ្ចប់ក៏ថា ។ កាលពីសប្តាហ៍មុនលោក Trump បាននិយាយថា៖ លោកកំពុងរៀបចំកិច្ចចរចាដោយផ្ទាល់រវាងលោក Putin និងលោក Zelenskyy ដែលនឹងអាចត្រូវបានបន្តដោយការចរចារត្រូវបែងចែកជា៣ផ្លូវដែលលោកនឹងចូលរួមដែរ។ ប៉ុន្តែអ្នកការទូតកំពូលរបស់រុស្ស៊ី លោក Sergey Lavrov បានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃសុក្រនោះថា៖ លោក Putin នឹងមិនជួបជាមួយលោក Zelenskyy រហូតដល់ប្រជាជនអ៊ុយក្រែនយល់ព្រមតាមការទាមទារជាយូរមកហើយរបស់ក្រុងម៉ូស្គូដើម្បីបញ្ចប់ជម្លោះពួកគេ។ លោក Trump បាននិយាយបន្ថែមថា៖ វាត្រូវការ tango ទាំងពីរភាគី នេះជាអ្វីដែលខ្ញុំតែងតែលើកឡើង ។ ហើយពួកគេគួរតែជួបខ្ញុំមុន មុននឹងមានការប្រជុំគ្នា ហើយប្រហែលជាមានកិច្ចព្រមព្រៀងបិទទ្វាផងដែរ។ ចំណែកទាក់ទងនឹងស្ថានភាពនៅកូរ៉េខាងត្បូងវិញ លោកប្រធានាធិបតី Trump បាននិយាយថា លោកមានអារម្មណ៍ “កក់ក្តៅណាស់” ចំពោះប្រជាជនកូរ៉េ ដោយពួកគេបន្ថែមថា៖ ពួកគេស្រឡាញ់លោក Trump ។ និងនៅពេលសួរសំណួរថាតើលោកនឹងពិចារណាកាត់បន្ថយចំនួនទាហានអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងដែរឬអត់? លោក Trump បានបដិសេធសំណួរនេះ ប៉ុន្តែលោកបាននិយាយថា៖ លោកចង់លុបចោលនូវការជួលរបស់សហរដ្ឋអាមេរិកជាមួយកូរ៉េខាងត្បូងដែលគ្របដណ្តប់លើមូលដ្ឋានយោធាដ៏ធំមួយ។ សូមបញ្ជាក់ថាមូលដ្ឋានទ័ពអាកាស Osan គឺជាមូលដ្ឋានទ័ពអាកាសរួមគ្នារបស់សហរដ្ឋអាមេរិក និងមូលដ្ឋានទ័ពកូរ៉េខាងត្បូង ដែលស្ថិតនៅលើឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូង។ លោក Trump បញ្ជាក់ថា៖ ខ្ញុំចង់មើលថាតើយើងអាចបំបាត់នូវការជួល និងទទួលបានកម្មសិទ្ធិលើដីដែលយើងមានមូលដ្ឋានយោធាដ៏ធំនោះដែរឬទេ”។ បន្តមកលោក Trump បានគូសបញ្ជាក់ថា៖ លោកពិតជាចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ម្តងទៀត “នៅឆ្នាំនេះ” ប៉ុន្តែលោកបានប្រាប់អ្នកយកព័ត៌មានថាលោកមិនប្រាកដថាវាអាចនឹងកើតឡើងបានឬទេ ព្រោះ Kim បានជួបមនុស្សជាច្រើនហើយ ដែលលោកមានចេតនាសំដៅលើប្រធានាធិបតីរុស្ស៊ី៕
សម្រួលអត្ថបទ៖ សុផារិន្ទ