លោក Trump បង្ហាញមោទនភាពចំពោះជ័យជម្នះរបស់ក្រុមអេស្ប៉ាញក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២៦ ប៉ុន្តែលោកបន្ថែមថាអ្នកឈ្នះពិតប្រាកដគឺជាសហរដ្ឋអាម៉េរិកផ្ទាល់
លោកប្រធានាធិបតីអាមេរិក Donald Trump បានសាទរចំពោះភាពជោគជ័យ “មិនគួរឱ្យជឿ” នៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦នេះ បន្ទាប់ពីលោក និង ស្រ្តីទី១អាម៉េរិក និង បណ្តារដ្ឋមន្រ្តីសំខាន់របស់អាម៉េរិក និង លោកប្រធាន FIFA Gianni Infantino បានអញ្ជើញចូលរួមទស្សនាវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតនោះនៅថ្ងៃអាទិត្យនោះ (ម៉ោងនៅអាម៉េរិក)។ លោកប្រធានាធិបតី Trump បានប្រគល់ពានរង្វាន់ដល់ប្រទេសជម្រើសជាតិអេស្ប៉ាញ ឬ គោជល់អេស្ប៉ាញ ដែលជាអ្នកឈ្នះក្នុងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីប្រកួតគ្នាយ៉ាងស្វិតស្វាញទល់ជាមួយនឹងប្រទេសអាហ្សង់ទីនចប់៩០នាទី និង ក្នុងម៉ោងបន្ថែម១៥នាទី២ដង ដោយគ្រាប់បាល់ស៊ុតបញ្ជូលទីរបស់កីឡាករ Ferran Terres ក្រោយពេលដែលក្រុមនេះបង្ហាញពីទម្រង់លេងយ៉ាងល្អជាមួយក្រុមជើងឯកឆ្នាំមុន ទោះបីជាមានការដាក់សម្ពាធយ៉ាងតានតឹងនៅលើទីលានក្តី ខណៈកីឡាកវ័យក្មេង Lamin Yamal ក្លាយជាកីឡាករវ័យក្មេង១៩ឆ្នាំទទួលបានពាន FIFA លើកដំបូងសម្រាប់ឆាកជីវិតរបស់គេ និង ក្នុងអាជីពបាល់ទាត់នេះដែរ។ ប៉ុន្តែសម្រាប់លោក គឺអ្នកឈ្នះពិតប្រាកដនៃការប្រកួតបាល់ទាត់កំពូលនេះអាចជាសហរដ្ឋអាមេរិក។ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅ Joint Base Andrews កាលពីល្ងាចថ្ងៃអាទិត្យបន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រ លោក Trump បានបង្ហាញពីមោទនភាពចំពោះភាពជោគជ័យក្នុងប្រទេសមហាអំណាចរបស់លោកក្នុងនាមជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA World Cup ថា “នៅទូទាំងពិភពលោក មនុស្សបានមកកាន់ទីនេះ ហើយពួកគេស្រឡាញ់ប្រទេសរបស់យើងណាស់។ លោកបានពិពណ៌នាអំពីវគ្គផ្តាច់ព្រ័ត្រថាជាការប្រកួតដ៏អស្ចារ្យ និងគួរឱ្យរំភើបបំផុត ដោយលោកបានកោតសរសើរយ៉ាងខ្លាំងចំពោះការលេងបាល់ដ៏លេចធ្លោរបស់ក្រុមគោជល់អេស្ប៉ាញ។ អេស្ប៉ាញបានឈ្នះការប្រកួតជាមួយនឹងជ័យជម្នះ ១-0 លើក្រុមការពារតំណែងជើងឯកឆ្នាំ២០២២ គឺអាហ្សង់ទីនដោយកីឡារកឆ្នើមម្នាក់ Enzo Fernandez របស់អាហ្សង់ទីន ត្រូវបានពិន័យកាតក្រហមនៅចុងម៉ោងនៃវគ្គផ្តាច់ព្រ័ត្រ World Cup ទល់នឹងអេស្ប៉ាញ ដែលជាការសម្រេចចិត្តមួយដែលបានបង្កឱ្យមានភាពចម្រូងចម្រាសភ្លាមៗដែរ ស្របពេលដែលកំពូលកីឡាករ Lionel Messi មិនអាចរកគ្រាប់បាល់ឲ្យក្រុមខ្លួនបានទេ ដែលហេតុការណ៍នេះបានធ្វើឲ្យក្រុមអាហ្សង់ទីនបំបែកកំណត់ត្រា ថាជាការប្រកួតដែលគ្មានគ្រាប់បាល់សោះដូចការប្រកួតសព្វមួយដង។ សម្រាប់សេតវិមាន ការប្រកួតនៅថ្ងៃអាទិត្យនេះគឺជាចំណុចកំពូលនៃព្រឹត្តិការណ៍ជាង១ឆ្នាំមកនេះ ចំពោះការរុករកបញ្ហាប្រឈមផ្នែកភស្តុភារជាច្រើនរួមជាមួយសហម្ចាស់ផ្ទះ២ទៀតគឺកាណាដា និងម៉ិកស៊ិក សម្រាប់អ្វីដែលនឹងក្លាយជាព្រឹត្តិការណ៍ World Cup ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកយើង។ វាត្រូវតែមានតុល្យភាពរវាងគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់រដ្ឋបាលលោក Trump ដែលហាមឃាត់អ្នកគាំទ្រមកពីប្រទេសមួយចំនួនដែលស្ថិតក្នុងវគ្គជម្រុះ World Cup មិនឱ្យចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ឆ្លៀតនៅក្នុងឱកាសនោះ Trump ក៏បានបញ្ជាក់ថាសហរដ្ឋអាមេរិកបានវាយប្រហារអ៊ីរ៉ង់បន្ថែមទៀត ដោយសហរដ្ឋអាមេរិកបានចាប់ផ្តើមវាយប្រហារតាមអាកាសជុំជាថ្មី នៅព្រឹកថ្ងៃចន្ទនេះដោយផ្តោតលើអ៊ីរ៉ង់បន្ទាប់ពីបានប្រកាសពីករណីស្លាប់របស់សមាជិកយោធាអាមេរិកម្នាក់ទៀត ហើយអ៊ីរ៉ង់បានបាញ់មីស៊ីលឆ្ពោះទៅកាន់ប្រទេសហ្ស៊កដានីដែលប្រថុយនឹងការពង្រីកជម្លោះទៅកាន់ប្រទេសជិតខាងអ៊ីស្រាអែលដែរ។ មួយជំហានម្តងៗ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានខិតជិតដល់ការផ្ទុះសង្គ្រាមទាំងស្រុងជាថ្មី ខណៈដែលកិច្ចព្រមព្រៀងបទឈប់បាញ់ជាបណ្តោះអាសន្នកាលពីខែមុន ដើម្បីឆ្ពោះទៅរកការបញ្ចប់ប្រយុទ្ធគ្នាជាអចិន្ត្រៃយ៍ត្រូវបានដួលរលំ ហើយចរាចរណ៍ដឹកជញ្ជូនទំនិញនៅច្រកសមុទ្រ Hormuz ភាគច្រើនក៏ត្រូវជាប់គាំងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ





