លោក Trump និយាយថា៖ តាមការស្ទាបស្ទង់របស់លោក គឺរដ្ឋអ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែរសម្រាប់សាធារណរដ្ឋអ៊ីស្លាមរបស់ខ្លួនហើយ

លោកប្រធានាធិបតី Donald Trump បាននិយាយថា៖ លោកគិតថាអ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាម។ លោក Trump បាននិយាយបែបនេះនៅក្នុងបទសម្ភាសន៍មួយជាមួយលោក Larry Kudlow នៅលើកម្មវិធី Fox Business Network ថា “ខ្ញុំគិតថាវាជារឿងល្ងង់ខ្លៅប្រសិនបើពួកគេមិនធ្វើ”។ នៅពេលសួរថាតើលោកគិតថាកិច្ចព្រមព្រៀងជាមួយរបបបច្ចុប្បន្ននេះរបស់អ៊ីរ៉ង់នឹងនៅជាប់លាប់ឬអត់ ស្រាប់តែលោក Trump ឆ្លើយតបថា៖ លោកមិនដឹងទេ។ ប៉ុន្តែខ្ញុំដឹងរឿងមួយ ពួកគេចង់ធ្វើកិច្ចព្រមព្រៀងនោះ។ ពួកគេមិននិយាយជាមួយអ្នកណាផ្សេងទេ ប៉ុន្តែពួកគេកំពុងនិយាយជាមួយខ្ញុំ។ ហើយអ្នកដឹងទេ ថាវាគឺជាសំណួរល្អ”។ មន្ត្រីសន្តិសុខកំពូលរបស់អ៊ីរ៉ង់ម្នាក់បានធ្វើដំណើរកាលពីថ្ងៃអង្គារទៅកាន់ប្រទេសអូម៉ង់ ដែលឥឡូវនេះជារដ្ឋស៊ុលតង់នៅមជ្ឈិមបូព៌ាដែលកំពុងសម្របសម្រួលការចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនលើកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមដែលមានគោលបំណងបញ្ឈប់ការវាយប្រហាររបស់អាមេរិកដែរ។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កំពុងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍នេះហើយ ដោយអ៊ីរ៉ង់ត្រូវបានគេរំពឹងថានឹងក្លាយជាប្រធានបទសំខាន់នៃកិច្ចពិភាក្សាលើកនេះ។ សហរដ្ឋអាមេរិកបានចល័តនាវាផ្ទុកយន្តហោះ USS Abraham Lincoln របស់ខ្លួនដែលជានាវាចម្បាំង និងយន្តហោះចម្បាំងទៅកាន់មជ្ឈិមបូព៌ា ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់បន្ថែមឱ្យចូលរួមទៅក្នុងកិច្ចព្រមព្រៀងមួយ និងមានកម្លាំងប្រតិបត្តិការបាញ់ប្រហារដ៏ចាំបាច់ដើម្បីវាយប្រហារសាធារណរដ្ឋអ៊ីស្លាម នេះប្រសិនបើលោក Trump ជ្រើសរើសធ្វើដូច្នេះមែន៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ