លោក Trump និយាយថាទីតាំងនុយក្លេអ៊ែរទាំងអស់របស់អ៊ីរ៉ង់ពេលនេះស្ថិតក្រោមការឃ្លាំមើលពីផ្កាយរណបពិសេស! ដូច្នេះ ប្រសិនបើពួកគេមានចលនានោះអាម៉េរិកនឹងបំផ្លាញភ្លាម…

សុន្ទរកថាដ៏សំខាន់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃយប់ថ្ងៃពុធនេះ បានផ្តល់នូវព័ត៌មានថ្មីៗជាច្រើនអំពីវឌ្ឍនភាពដែលបានធ្វើឡើង ដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅរបស់លោកក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។ លោកប្រធានាធិបតីបាននិយាយថា គោលដៅចំបងគឺដើម្បីបំផ្លាញការផលិតមីស៊ីល និងកងទ័ពជើងទឹករបស់អ៊ីរ៉ង់ ដោយធានាថា កងកម្លាំងតំណាងរបស់ខ្លួនលែងអាចធ្វើឱ្យតំបន់នេះមានអស្ថិរភាព និងធានាថាពួកគេមិនទទួលបានអាវុធនុយក្លេអ៊ែរដើម្បីគំរាមពិភពលោកទៀតទេ។ លោក Trump បាននិយាយថា ទីតាំងនុយក្លេអ៊ែរផ្សេងៗរបស់អ៊ីរ៉ង់ពេលនេះកំពុងស្ថិតនៅក្រោម «ការឃ្លាំមើល និងការគ្រប់គ្រងដោយផ្កាយរណបដ៏ខ្លាំងមួយ»។ កងកម្លាំងអ៊ីស្រាអែល និងអាមេរិក ទាំងពីរភាគីបានកំណត់គោលដៅតំបន់ទាំងនោះម្តងហើយម្តងទៀត ដោយការកំណត់ដំបូងធ្វើឡើងកាលពីខែមិថុនាឆ្នាំមុន និងថ្មីៗនេះក្នុងខែមុនដូចគ្នា។ បើទោះបីជាលោកបាននិយាយថា ការវាយប្រហាររួមគ្នានៅរដូវក្តៅមុនបាន «បំផ្លាញ» កម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមក៏ដោយ ក៏លោក Trump បានធ្វើសេចក្តីថ្លែងការណ៍ផ្ទុយគ្នាអំពីស្ថានភាពនៃសកម្មភាពរបស់ទីក្រុងតេអេរ៉ង់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដែរ។ លោក Trump បាននិយាយថា «ប្រសិនបើយើងរកឃើញថាពួកគេបានធ្វើចលនា ឬសូម្បីតែចលនាសម្រាប់ដំណើរការវាក៏ដោយ ក៏យើងនឹងវាយប្រហារពួកគេដោយមីស៊ីលយ៉ាងខ្លាំងក្លាបំផុតម្តងទៀតដែរ»។ លោក Trump បានអះអាងថា ប្រធានាធិបតីអ៊ីរ៉ង់ចង់បានបទឈប់បាញ់មុនពេលរូបលោកផ្តល់សុន្ទរកថាទៅកាន់ប្រជាជនអាមេរិកផងដែរ។ ទន្ទឹមនឹងនេះ តម្លៃប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់ជាង ៤ ដុល្លារក្នុងមួយហ្គាឡុង ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២២ មកកាលពីថ្ងៃអង្គារ ខណៈដែលសង្គ្រាមអ៊ីរ៉ង់នៅតែបន្តដែលជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងនៅទូទាំងពិភពលោក៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ