លោក Trump និងប្រធាន NATO ប្រកាស«កិច្ចព្រមព្រៀងធំរួមគ្នា» ដើម្បីឱ្យភាគីអាម៉េរិកបញ្ជូនអាវុធឱ្យអ៊ុយក្រែនដោយឆ្លងកាត់អង្គការ NATO ដែរ!

ប្រធានាធិបតី Donald Trump និងប្រធានអង្គការណាតូលោក Mark Rutte បានប្រកាសកិច្ចព្រមព្រៀងមួយសម្រាប់សហរដ្ឋអាមេរិកក្នុងការបញ្ជូនឲ្យអាវុធអ៊ុយក្រែនឆ្លងកាត់អង្គការណាតូដោយហៅវាថា “កិច្ចព្រមព្រៀងធំ” ។ លោក Rutte បាននិយាយថា ប្រជាជនអឺរ៉ុបនឹងទិញសព្វាវុធពីសហរដ្ឋអាមេរិក ដើម្បីបំពាក់អ៊ុយក្រែន ដោយនិយាយថា សព្វាវុធនិងបរិក្ខារគួរតែធ្វើឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin “ពិចារណាឡើងវិញ”នូវការចរចាសន្តិភាព។ លោក Rutte បាននិយាយថា អ៊ុយក្រែននឹងទទួលបាន “ឧបករណ៍យោធាជាច្រើន” ដូចជាមីស៊ីល ប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវជាដើម។ លោក Rutte បាននិយាយថា “ល្បឿនគឺជារឿងសំខាន់ណាស់នៅទីនេះ” ដោយកត់សម្គាល់ថាគោលដៅរបស់ពួកយើងគឺដើម្បីផ្លាស់ប្តូរស្ថានភាពឲ្យបានយ៉ាងលឿន។ លោក Rutte បាននិយាយថាប្រទេសអាល្លឺម៉ង់ ហ្វាំងឡង់ កាណាដា ន័រវែស ស៊ុយអែត ចក្រភពអង់គ្លេស និងដាណឺម៉ាក នឹងស្ថិតក្នុងចំណោមអ្នកទិញសព្វាវុធទាំងនោះដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែន៕

សម្រួលអត្ថបទ៖ សុផារិន្ទ