លោក Trump ចាកចេញពីទីក្រុងវ៉ាស៊ីនតោនទៅជួបជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំង! ដើម្បីបញ្ចុះបញ្ជូលប្រទេសចិនលើបញ្ហាសង្រ្គាមនៅអ៊ីរ៉ង់ ទោះបីធ្លាប់បរាជ័យម្តងក្តី
លោកប្រធានាធិបតី Donald Trump បានចាកចេញពីទីក្រុងវ៉ាស៊ីនតោនទៅកាន់ទីក្រុងប៉េកាំងរបស់ប្រទេសចិនហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិន Xi Jinping។ នៅពេលដែលលោកចាកចេញពីសេតវិមាន លោក Trump បាននិយាយបង្អាប់នូវភាពខុសគ្នាជាមួយលោក Xi ជុំវិញជម្លោះរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយបានព្យាករណ៍ថា “រឿងល្អៗនឹងកើតឡើង” ក្នុងអំឡុងពេលទស្សនកិច្ចនេះដែរ។ កន្លងទៅលោក Trump បានបរាជ័យចំពោះការជម្រុញលោក Xi ឲ្យប្រើប្រាស់ឥទ្ធិពលដ៏ច្រើនរបស់ប្រទេសចិន ដើម្បីបង្ខំឲ្យអ៊ីរ៉ង់យល់ព្រមតាមលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក និងព្រមបញ្ចប់សង្គ្រាមដែលមានអាយុកាលជាង២ខែ ឬយ៉ាងហោចណាស់ក៏អាចបើកច្រកសមុទ្រ Hormuz ឡើងវិញដែរ។ ប៉ុន្តែមុនពេលលោកចាកចេញពីសេតវិមានកាលពីថ្ងៃល្ងាចអង្គារនេះ (ម៉ោងនៅអាម៉េរិក) ទៅកាន់ទីក្រុងប៉េកាំង លោក Trump បានព្យាយាមនិយាយបង្អាប់នូវភាពខុសគ្នារវាងរូបលោក និង ជាមួយលោក Xi លើបញ្ហាសង្រ្គាមអ៊ីរ៉ង់ និងស្រមោលទាំងឡាយដែលជាជម្លោះនិងកំពុងដាក់សម្ពាធលើទីផ្សារប្រេងសាំងសកលផងដែរ។ អំឡុងពេលនៃជម្លោះនោះលោក Trump បានងាកចេញពីការបញ្ចេញមតិថា ប្រទេសចិន ដែលជាអ្នកទិញប្រេងអ៊ីរ៉ង់ធំជាងគេបំផុតរបស់ពិភពលោក មិនបានធ្វើអ្វីបន្ថែមទៀតដើម្បីឱ្យសាធារណរដ្ឋអ៊ីស្លាមស្របតាមច្បាប់ និងការទទួលស្គាល់ថារដ្ឋាភិបាលរបស់លោក Xi បានជួយបន្ធូរបន្ថយជម្លោះកាលពីខែមុន នោះទេ ដោយជំរុញទីក្រុងតេអេរ៉ង់ឱ្យត្រឡប់ទៅរកការចរចាបទឈប់បាញ់វិញ នៅពេលដែលការចរចាមានភាពរអាក់រអួល។ មុនពេលដំណើរទស្សនកិច្ចនេះដែរ សេតវិមានបានកំណត់ការរំពឹងទុកកម្រិតទាបថា លោក Trump នឹងអាចបញ្ចុះបញ្ចូលលោក Xi ឲ្យផ្លាស់ប្តូរជំហររបស់ប្រទេសចិនបាន។ ផ្ទុយទៅវិញ រដ្ឋបាលសាធារណរដ្ឋរបស់លោក Trump ហាក់ដូចជាបានប្តេជ្ញាចិត្តមិនអនុញ្ញាតឱ្យមានភាពខុសគ្នាលើសង្រ្គាមនៅអ៊ីរ៉ង់ ដើម្បីគ្របដណ្ដប់លើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវវឌ្ឍនភាពលើបញ្ហាលំបាកផ្សេងទៀតនៅក្នុងទំនាក់ទំនងដ៏ស្មុគស្មាញនោះទេ — រាប់ចាប់ពីវិស័យពាណិជ្ជកម្មរហូតដល់កិច្ចសហប្រតិបត្តិការចិនបន្ថែមទៀត ដើម្បីរារាំងការនាំចេញសារធាតុផ្សំ fentanyl (ហ្វិនតានីល) នោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



