លោក Netanyahu សាទរចំពោះសមិទ្ធិផលក្នុងប្រតិបត្តិការរបស់ អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់! ខណៈអ្នកជំនាញវិភាគថា អាចមានសង្រ្គាមមួយផ្នែកទៀត

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅថ្ងៃសុក្រនេះថា៖ ប្រទេសអ៊ីស្រាអែលបន្ទាប់ពីបានបើកការវាយប្រហារលើកដំបូងបានដោយជោគជ័យយ៉ាងខ្លាំងហើយ អ៊ីស្រាអែលក៏បានវាយប្រហារលើកម្លាំងបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់និងអ្នកវិទ្យាសាស្ត្រដែលពាក់ពន្ធ័នឹងការបង្កើតគ្រាប់នុយក្លេអ៊ែរផងដែរ។ អ៊ីស្រាអែលបានវាយប្រហារលើបន្ទប់ពិសោធន៍នុយក្លេអ៊ែ នឹងកំពុងប្រមូលបាននូវសមិទ្ធផលជាច្រើនពីការវាយប្រហារលើកនេះ។ លោក Netanyahu បាននិយាយបែបនេះចេញពីបន្ទប់គ្រប់គ្រងស្ថានការណ៍ជាមួយរដ្ឋមន្រ្តី និងកងយោធាអ៊ីស្រាអែល ដែលបានចូលរួមវាយប្រហារលើរដ្ឋធានីអ៊ីរ៉ង់នៅព្រឹកថ្ងៃសុក្រនេះ ដោយលោកបានកំណត់គោលដៅទៅលើកន្លែងផលិតនុយក្លេអ៊ែររបស់ប្រទេសនោះ ដែលបានបង្កើនការព្រួយបារម្ភដែលអាចក្លាយជាសង្គ្រាមធំបន្ថែមទៀតរវាងភាគីទាំងពីរអ៊ីស្រាអែល-អ៊ីរ៉ង់៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា